បុរសចិនបើករថយន្តបុកម៉ូតូស្លាប់ម្នាក់នៅស្រុកស្អាង

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តកើតហេតុនៅថ្ងៃព្រហស្បតិ៍ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩យប់ នៅចំណុចផ្លូវលេខ២១ ភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ ហើយអ្នកបើកបរជនជាតិចិនត្រូវបានឃាត់ខ្លួន។

ប៉ូលិសនិយាយថា ដំបូងមានម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដល 1T-2295 បើកបរដោយឈ្មោះ នាង  ប៉េងឡុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងផ្សាដែកនិងកញ្ចក់ (មិនពាក់មួក) មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល បានធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើងពីឃុំព្រែកអំបិល-ឃុំកោះខែល។

លុះពេលមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុករថយន្តម៉ាកស៊ីអវី (CRV) ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2H-3508 បើកបរដោយឈ្មោះ យ៉ាង ហ្វាយិន ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិចិន ស្នាក់នៅស្រុកកោះធំ ខេត្តកណ្ដាល ដែលកំពុងបើកបញ្ច្រាស់ទិសគ្នាពីជើងមកត្បូង (ភ្នំពេញ-កោះធំ) បណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងនិងនាំខ្លួនអ្នកបើកបររថយន្តយកមកសាកសួរ និងដកហូតវត្ថុតាងទាំងពីរមកអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់។ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab