Arsenal ដកតំណែងប្រធានក្រុមពី Granit Xhaka បន្ទាប់ពីមានជម្លោះជាមួយអ្នកគាំទ្រ

ក្លឹបកាំភ្លើងធំ Arsenal បានដកតំណែងជាប្រធានក្រុមពីកីឡាករ Granit Xhakaហើយ ។ គ្រូបង្វឹកលោកUnai Emeryមិនបានផ្តល់ការធានារអំពី អនាគតយូរអង្វែងរបស់កីឡាកររូបនេះជាមួយក្លឹបArsenal ទេ បន្ទាប់ពីត្រូវបានដកចេញពីក្រុមជម្រើសសម្រាប់ជំនួបនៅក្របខណ្ឌ Europa League ។
លោក Emery បានជូនដំណឹងដល់Xhaka ថា ខ្លួនមិនមែនជាប្រធានក្រុមរបស់ Arsenal ទៀតទេចាប់ពីថ្ងៃអង្គារ បន្ទាប់ពីមានជម្លោះជាមួយអ្នកគាំទ្ររបស់ខ្លួន។
ខ្សែបម្រើរូបនេះបានឆ្លើយតបទាំងកំហឹង បន្ទាប់ពីរងការស្រែកចំអកដាក់ នៅពេលត្រូវបានប្តូរចេញ អំឡុងពេល Arsenal ប្រកួតជាមួយក្រុម Crystal Palace កាលពី១០ថ្ងៃមុន ដែលបានបញ្ចប់ដោយកីឡាករសញ្ជាតិស្វ៊ីសរូបនេះបានដើរចេញពីទីលានប្រកួតទាំងមិនសប្បាយចិត្តនិងប្រើកាយវិកាមិនសមរម្យដាក់អ្នកគាំទ្ររបស់ខ្លួនផងដែរ។
ភ្លាមៗនោះ លោក Emery បានទទូចឲ្យខ្សែបម្រើរូបនេះឲ្យសុំអភ័យទោស ប៉ុន្តែ Xhaka បានរក្សាភាពស្ងៀមស្ងាត់រហូតដល់ថ្ងៃព្រហស្បតិ៍ទើបធ្វើការអត្ថាធិប្បាយហើយថ្លែងសុំការអភ័យទោសទាំងស្រុងចំពោះការផ្ទុះកំហឹងនេះ៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab