រថយន្តធំ២គ្រឿងបើកបុកគ្នាពេញទំហឹងស្លាប់២នាក់នៅស្រុកស្វាយចេក

បន្ទាយមានជ័យ ៖ បុរស២នាក់បានស្លាប់ភ្លាមៗ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំបុកជាមួយរថយន្តធុនធំ កើតឡើងនៅវេលាម៉ោង៦ និង២០នាទីយប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥៦ A ​ខាងជើងភូមិទ្រាសប្រហែល១០០ម៉ែត្រ ក្នុងឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានបានឱ្យដឹងថា ដំបូងមានរថយន្តម៉ាកហ្វុយហ្សូប៉ារ៉ាប៉ោម ពណ៌ខៀវ តួក្បាលពាក់ស្លាកលេខត្បូងឃ្មុំ 3A-1456 និងទ្រុងក្រោយពាក់ស្លាកលេខ ព្រះសីហនុ 4A-0023 បើកបរដោយឈ្មោះ សួន លុច ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅបច្ចុប្បន្នភូមិកសិ្សណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបើកបរក្នុងទិសដៅពីត្បូងទៅជើង។

លុះមកពេលដល់កន្លែងកើតហេតុ បានបុកជាមួយរថយន្ត១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ទ្រុងពណ៌បៃតង ពាក់ស្លាកភ្នំពេញ 3A-8130 ដែលខូចកំពុងសណ្តោង ក្នុងទិសដៅពីជើងទៅត្បូងច្រាសទិសគ្នា បណ្តាលឱ្យស្លាប់អ្នកបើកបរទាំង២នាក់។ ចំណែកអ្នកបើករថយន្តសណ្តោងបានបើករត់គេចខ្លួនបាត់។

ប្រភពបន្តថា មូលហេតុដែលបង្កឱ្យកើតមានគ្រោះថ្នាក់នេះ គឺបណ្តាលមកពីរថយន្តម៉ាកហ៊ីយ៉ាន់ដាយសណ្តោងនោះរេចង្កូតមកខាងស្តាំដៃ ស្របពេលនោះរថយន្តម៉ាកហ្វុយហ្សូ មកដល់បុកពេញទំហឹងខ្ទាតចេញមកសុទ្ធអេតចាយ សំបកដប និងអ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះ។

សពជនរងគ្រោះអ្នកបើកបរទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយពេលសមត្ថកិច្ចបានវាស់វែងត្រួតពិនិត្យរួច។ ចំណែករថយន្តទាំង២គ្រឿងខូចធ្ងន់ យកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកស្វាយចេក៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab