រថយន្ត​និង​ម៉ូតូ​បើកបុកគ្នាបណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​នៅស្រុក​ថ្មគោល​

បាត់ដំបង ៖ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​កើតឡើង កាលពី​យប់​ថ្ងៃទី​៦ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៩ ​នៅលើ​កណាត់​ផ្លូវ​ចូលទៅ​ឃុំ​អន្លង់​រុន​ ស្ថិតនៅ​ភូមិ​ពពាលខែ​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង។

​សមត្ថកិច្ចនិយាយថា ជនរងគ្រោះ​​ឈ្មោះ ​យី​ ប៊ុនថន ​ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​នៅ​ភូមិ​ពពាលខែ​ ឃុំ​អូ​តា​គី​ ស្រុក​ថ្មគោល​​ បានជិះ​ម៉ូតូ​ម៉ាក​ហុងដាឌ្រី​ម​ពណ៌​ខ្មៅ​ស៊េរី​២០១៣​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BS4847​។ លុះដល់ចំណុចខាងលើក៏បុកជាមួយរថយន្ត​ម៉ា​កតូយ៉ូតារី​វ៉ូ​ពណ៌​ត្រី​ឆ្លូញ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AK-0027​ អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ​បាន​ទុក​រថយន្ត​ចោល​កណ្តាល​ស្រែ​ហើយ​រត់​គេចខ្លួនបាត់​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab