ស្លាប់ម្នាក់និងរបួសធ្ងន់២នាក់ ដោយសាររថយន្តក្រុងបើកបុកម៉ូតូ

សៀមរាប ៖ មានគ្រោះថា្នក់ចរាចរណ៍នៅត្រង់ចំណុច ភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគងលើកំណាត់ផ្លូវជាតិលេខ៦៧រវាងរថយន្តក្រុង និងម៉ូតូបើកឆ្លងផ្លូវបណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ កើតឡើង ថ្ងៃទី០៦ ខែវិច្ចិកា ឆ្នាំ២០១៩ វេលាម៉ោង៣ និង៤០នាទីល្ងាច។

សមត្ថកិច្ចនិយាយថា ភាគីរថយន្តក្រុងម៉ាកហ៊ីយិនដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-9584 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ​​ បើកបរមានទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី០១៤ពាក់ស្លាកលេខ សៀមរាប 1P-8274 បើកបរដោយ ឈ្មោះ​​​​ អឿន សុភាក ភេទស្រីអាយុ១៧ឆ្នាំ រស់នៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប (របួសធ្ងន់) និងស្លាប់អ្នករួមដំណើរម្នាក់ ឈ្មោះ​​​ ខន ស្រីលាក់ ភេទស្រី​ អាយុ១៧ឆ្នាំ​​នៅភូមិដូចគ្នា និង ម្នាក់ទៀត ឈ្មោះ​​ ឡម លីដា ភេទ​ស្រីអាយុ១៧ឆ្នាំ​​​​នៅភូមិ ដូចគ្នារបួសធ្ងន់។

ក្រោយពេលកើតហេតុកម្លាំងប៉ូលិសជំនាញចរាចរណ៍បានចុះវាស់វែងកន្លែងកើតហេតុ និងនាំយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋានស្រុកដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់បន្ត។ ចំពោះសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែក អ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ មូលហេតុបណ្តាលមកពីអ្នកបើកម៉ូតូឆ្លងផ្លូវពីកើតទៅលិចដោយខ្វះការប្រុងប្រយ័ត្ន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab