អង់គ្លេសបញ្ចេញឈ្មោះអ្នកស្លាប់ជនជាតិវៀតណាមទាំង ៣៩ នាក់នៅក្នុងទូកុងតឺន័រ, អ្នកនៅវៀតណាមអង្គុយចាំតែភ័យ មិនដឹងថាមានសាច់ញាតិខ្លួនឬអត់

ក្រុមជនចំណាកស្រុកដែលបានស្លាប់នៅក្នុងកុងតឺន័រដឹកទំនិញមួយ ដែលបានដឹកទៅទីក្រុង Essex គឺមានក្មេងជំទង់ ១០ នាក់ដែលក្នុងនោះ ២ នាក់មានអាយុទើបតែ ១៥ ឆ្នាំ។

ក្រុមជនជាតិវៀតណាមនេះត្រូវបានគេរកឃើញនៅខាងក្រោយឡានក្លាសេមួយក្នុងទីប្រជុំជន Grays នៃទីក្រុង Essex នៅព្រឹកព្រលឹមថ្ងៃទី ២៣ ខែតុលា។

កាលពីថ្ងៃសុក្រប៉ូលិសបានបញ្ចេញឈ្មោះអាយុ និងខេត្តនៅតាមផ្ទះរបស់អ្នក ដែលបានស្លាប់នៅក្នុងកុងតឺន័រនេះ។

ក្រុមជនជាតិវៀតណាមទាំងនេះមានស្ត្រី ៨ នាក់ ក្មេងប្រុស ៣ នាក់ និងប្រុស ២៨ នាក់។ អ្នកដែលមានអាយុច្រើនជាងគេក្នុងចំណោមអ្នកទាំង ៣៦ នាក់គឺអាយុ ៤៤ ឆ្នាំ ហើយអ្នកក្មេងជាងគេគឺអាយុ ១៥ ឆ្នាំ។

ការប្រកាសនេះនឹងបញ្ជាក់ពីការភ័យខ្លាចដ៏អាក្រក់បំផុតរបស់គ្រួសារជាច្រើននៅក្នុងប្រទេសវៀតណាម ដែលមិនដឹងមានគ្រួសាររបស់ពួកគេដែរឬអត់។

មនុស្ស ៣០ នាក់នៃអ្នកស្លាប់ គឺមកពីខេត្ត Nghe An និង Ha Tinh ដែលត្រូវបានគេនិយាយថាជាបេះដូងនៃពាណិជ្ជកម្មជួញដូរមនុស្សនៅប្រទេសវៀតណាម៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab