Jackie Chan លុបចោលទស្សនកិច្ចនៅវៀតណាម ដោយសារអ្នកគាំទ្រខឹងគាត់រឿងគាំទ្រខ្សែបន្ទាត់ ៩ ត្រេរបស់ចិនលើសមុទ្រចិនខាងត្បូង

ផែនការធ្វើទស្សនកិច្ចរបស់តារាក្បាច់គុន Jackie Chan ទៅកាន់វៀតណាមសម្រាប់អង្គការសប្បុរសធម៌មួយត្រូវបានលុបចោល បន្ទាប់ពីមានការរិះគន់លើអនឡាញទាក់ទិននឹងការអះអាងកាន់កាប់ទឹកដីរបស់ចិនលើសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ 

តារាកើតនៅហុងកុងរូបនេះគ្រោងនឹងមកវៀតណាមនៅថ្ងៃទី១០វិច្ឆិកាដើម្បីគាំទ្រអង្គការ Operation Smile ដែលផ្តល់ជូនការវះកាត់ឥតគិតថ្លៃដល់កុមារដែលខូចមុខមាត់។ 

ប៉ុន្តែផែនការទស្សនកិច្ចនេះត្រូវលុបចោលវិញ បន្ទាប់ពីអ្នកលេងហ្វេសប៊ុកឆេវឆាវរាប់សិបពាន់នាក់សម្រុកចូលមកបញ្ចេញយោបល់នៅលើទំព័រផ្លូវការរបស់អង្គការ នៅពេលទស្សនកិច្ចរបស់គាត់ត្រូវបានប្រកាសកាលពីសប្តាហ៍មុន។ 

ការបញ្ចេញយោបល់ខ្លះអះអាងថា Chan បាននិយាយគាំទ្រខ្សែបន្ទាត់ ៩ ត្រេរបស់ចិន ដែលជាលេសប្រវត្តិសាស្ត្រដើម្បីអះអាងកាន់កាប់ទឹកដីរបស់ខ្លួននៅសមុទ្រចិនខាងត្បូងដ៏សម្បូរធនធាន។ 

ទោះយ៉ាងណា កន្លងមកលោក Chan មិនដែលបង្ហាញការគាំទ្រជាសាធារណៈសម្រាប់ការអះអាងកាន់កាប់ទឹកដីជម្លោះនេះទេ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab