ប្រទះឃើញត្រីមុខដូចមនុស្សហែលនៅស្រះទឹកនៅចិន

អ្នកទេសចរម្នាក់ដែលទៅលេងនៅភូមិមួយនៅចិនភាគខាងត្បូងបានជួបរឿងស្រឡាំងកាំង បន្ទាប់ពីប្រទះឃើញត្រីមុខដូចមនុស្សនៅក្នុងស្រះទឹកមួយ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសុក្រ។ 

វីដេអូកំពុងល្បីនេះបានបង្ហាញត្រីមានស្នាមលើមុខ ដែលមើលទៅដូចជាមុខមនុស្សយ៉ាងអ៊ីចឹង ដោយមានបបូរមាត់ ច្រមុះ និង ភ្នែកដូចមនុស្ស។ 

ស្ត្រីដែលថតវីដេអូនេះបានលាន់មាត់ភ្ញាក់ផ្អើលខ្លាំង ដល់ថ្នាក់ហៅត្រីនេះថាជាត្រីក្នុងរឿងព្រេងកើតមានមែនទែន។ 

ត្រីចម្លែកនេះបានរកឃើញកាលពីថ្ងៃព្រហស្បតិ៍នៅភូមិ Miao ដែលជាតំបន់ទាក់ទាញទេសចរណ៍នៅក្នុងទីក្រុង Kunming៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab