ទុស្សេចរន្តអគ្គិសនីឆេះផ្ទះអស់៤ខ្នងនៅ សង្កាត់ច្រាំងចំរេះ១

ភ្នំពេញ ៖ មានករណីគ្រោះ អគ្គីភ័យកើតឡើងបណ្តាលឱ្យឆេះផ្ទះអស់ចំនួន០៤ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី គឺ៣ខ្នងផ្ទះឆេះអស់ទាំងស្រុង និង០១ខ្នងផ្ទះទៀតឆេះអស់ ២០ភាគរយ នៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០១៩ ចំណុចក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញហើយមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។
 
ប៉ូលិសមូលដ្ឋាននិយាយថា ម្ចាស់ផ្ទះទី១-ឈ្មោះ ហេង តារា ភេទប្រុស អាយុ៣៩ឆ្នាំ (ផ្ទះទុកចោល ឆេះអស់២០% ) មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល, ម្ចាស់ផ្ទះទី២-ឈ្មោះ ភួង សៀង ភេទស្រី អាយុ៦៣ឆ្នាំ ( អស់ទាំងស្រុង) ស្នាក់នៅកន្លែងកើតហេតុ (ផ្ទះទំហំ៣គុណ១៤ម៉ែត្រ), ម្ចាស់ផ្ទះទី៣ ឈ្មោះស្វាយ ថាន់ ភេទស្រីអាយុ៦៨ឆ្នាំ ( ឆេះអស់ទាំងស្រុង) ស្នាក់នៅកន្លែងកើតហេតុ (៣ម គុណ១៤ម) និងម្ចាស់ផ្ទះទី៤ មិនស្គាលឈ្មោះ (ផ្ទះទុកចោល) ទំហំ៣ គុណ១៤ម៉ែត្រ)។

ប៉ូលិសបន្តថា អគ្គីភ័យនេះប្រើរថយន្តចំនួន៥គ្រឿងបាញ់ទឹកអស់៨គ្រឿង និងមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ ហើយបាន រលត់ទៅវិញនៅម៉ោង៦ និង៥០នាទីយប់ថ្ងៃដដែល៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab