លួងលោមកុមារីអាយុ១៣ឆ្នាំរំលោភបានសម្រេច២លើកត្រូវបានប៉ូលិសវ៉ៃខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌច្បារអំពៅឃាត់ខ្លួននាថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០១៩ ក្នុងករណី រួមភេទជាមួយអនីតិជនក្រោមអាយុ ១៣ឆ្នាំ នៅផ្ទះគ្មានលេខ ភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅបានសម្រេច២លើកកាលពីពេលកន្លងទៅ។

ប៉ូលិសនិយាយថា កុមារីរងគ្រោះឈ្មោះ ច.ឆ.ត. អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ស្រ៊ ស្រួល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ទឹកកក ស្នាក់នៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តថា កាលពីថ្ងៃទី ១២ តុលា ឆ្នាំ២០១៩ ម៉ោង១១ និង៣០នាទីយប់ ជនសង្ស័យបានជិះម៉ូតូឌុបកុមារីរងគ្រោះ ត្រលប់មកពីដើរលេងអុំទូកនៅក្រុងតាខ្មៅមកផ្ទះកុមារីរងគ្រោះ (ផ្ទះកើតហេតុ) រួចជនសង្ស័យក៏សុំជីដូនកុមារីរងគ្រោះដេកនៅទីនេះដែរ។ ពេលជីដូនសម្រានលង់លក់ជនសង្ស័យក៏បានលួងលោមឱបថើបកុមារីរងគ្រោះ ហើយរួមភេទជាមួយបានម្តង។ 

រហូតដល់ថ្ងៃទី ០២ វិច្ឆិកា ឆ្នាំ២០១៩ ម៉ោង៩យប់ ជនសង្ស័យក៏បានទាក់ទងទៅដេកនៅផ្ទះកុមារីរងគ្រោះទៀត រួចរួមភេទជាមួយគ្នាបានម្តងទៀត។ បន្ទាប់មកម្តាយបានមកយកកុមារីរងគ្រោះទៅលេងផ្ទះនៅខេត្តកំពង់ចាមឃើញកូនមានសភាពស្លេកស្លាំងក៏សួរនាំ។ ពេលនោះកុមារីរងគ្រោះក៏ប្រាប់រឿងហេតុខាងលើ រួចម្តាយក៏នាំកុមារីរងគ្រោះមកដាក់ ពាក្យបណ្តឹង។ 

លុះដល់ថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០១៩ ម៉ោង១១ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការតាមច្បាប់តែម្តង៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab