បង្ក្រាបឃាត់ក្រុមចិន​ចាប់ជំរិត​ទារ​ប្រាក់​ និងធ្វើទារុណកម្មលើចិនដូចគ្នា​១១នាក់

ភ្នំពេញ ​៖ ប៉ូលិស​នាយកដ្ឋាន​ចារកម្ម​ នៃក្រសួងមហាផ្ទៃ​ សហការជាមួយ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បានចុះបង្ក្រាប​ទីតាំង​មួយ​កន្លែង​ដែលក្រុមជនជាតិចិន​សម្ងំ​លាក់ខ្លួន​ ចាប់ជំរិត​និង​ធ្វើទារុណកម្ម​ដើម្បី​យកប្រាក់ដោយឃាត់ខ្លួនមនុស្ស១១នាក់​ ក្រោយទទួលពាក្យបណ្តឹងសាច់ញាតិជនរងគ្រោះ ដែលត្រូវក្រុមខាងលើនេះធ្វើទារុណកម្មជំរិតទារប្រាក់​ពេលកន្លងមក។ 

កិច្ចប្រតិបត្តិ​ការបង្ក្រាប នៅវេលាម៉ោង​១១ និង៣០នាទីព្រឹកថ្ងៃទី០៨ ខែវិច្ចិកា ​ឆ្នាំ២០១៩​ នៅចំណុច ក្នុងបុរីព្រីមថោនផ្ទះលេខ១០៩​ ផ្លូវលេខ១០៩​ ភូមិក្បាលដំរី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ​។ 

ប៉ូលិសនិយាយថា ក្រោយពីទទួលបានបណ្តឹងពីសាច់ញាតិជនរងគ្រោះជាជនជាតិចិន ជុំវិញករណីចាប់ជំរិតទារប្រាក់ខាងលើ ស្ថានទូតចិនបានស្នើសុំឱ្យក្រសួងមហាផ្ទៃ បើកប្រតិបត្តិការស្រាវជ្រាវ។ ទើបនៅរសៀលថ្ងៃនេះ កម្លាំងប៉ូលិសជំនាញនាយកដ្ឋាន​ចារកម្ម​ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងប៉ូលិសខណ្ឌពោធិសែនជ័យ ឈានដល់ចុះបង្ក្រាបនៅទីតាំងខាងលើ ឃាត់ខ្លួនបជនសង្ស័យ ជាជនជាតិចិន១១នាក់ និងរំដោះបានជនរងគ្រោះម្នាក់ កំពុងស្ថិតក្នុងសភាពរបួសរាងកាយ ដែលក្រុមជនសង្ស័យចាប់បង្ខាំង និងវាយធ្វើបាប។

ក្រោយពីបង្ក្រាបចាប់ខ្លួនបានជនសង្ស័យទាំង១១នាក់ សម្ភារៈពាក់ព័ន្ធមួយចំនួន សមត្ថកិច្ចនាំទៅបន្តនីតិវិធី នៅក្រសួងមហាផ្ទៃ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab