Bayern Munichចាប់អារម្មណ័លោកArsene Wenger បន្ទាប់ពីបណ្តេញគ្រូបង្វឹកលោក Niko Kovac

        ខណ:ដែលក្លឹបយក្ស​អាល្លឺម៉ង់​ Bayern Munichកំពុង​ស្វែង​រក​អ្នក​ចាត់ការ​ថ្មីអតីតអ្នកចាត់ការក្លឹប Arsenal លោក Arsene Wengerក្លាយជា​បេក្ខភាពនាំមុខគេ​សម្រាប់​តំណែង​គ្រូបង្វឹកដែលនៅទំនេរក្រោយពេល​ក្លឹបនេះបណ្តេញ​គ្រូបង្វឹក Niko Kovacចេញកាលពីពេលថ្មីៗនេះ។

        លោក Kovacត្រូវបានបណ្តាញចេញកាលពីថ្ងៃអាទិត្យ​ គឺក្រោយ​ពេលក្រុម​ Bayern ប្រកួត​ចាញ់​ក្រុម Frankfurt ៥-១។ 

        លោក Wenger វ័យ៧០ឆ្នាំបានក្លាយជា​បេក្ខភាពនិង​ជាជម្រើស​ដ៏ពេញ​ចិត្ត​របស់ថ្នាក់ដឹកនាំ​ក្លឹប Bayern ខណៈ​ពួកគេ​កំពុង​ស្វែង​រក​បេក្ខភាព​ដែល​មាន​សមត្ថភាព​កែប្រែរដូវកាល​របស់ខ្លួន​ និង​គ្រប់គ្រងកីឡាករ​ល្បីៗ​។

        គ្រូបង្វឹក​ជើង​ចាស់សញ្ជាតិ​បារាំងរូបនេះ​អាចនិយាយភាសា​អាល្លឺម៉ង់បាន​យ៉ាងស្ទាត់ជំនាញ​។ លោក Wenger នៅទំនេរ មួយរយៈ​មក​ហើយ​ចាប់តាំង​ពី​លាលែងពី​តំណែង​គ្រូបង្វឹក​នៅ​ក្លឹប Arsenal កាលពីដំណាច់​រដូវកាល​ឆ្នាំ​២០១៧-១៨​ មក៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab