Arsenal នឹងទទួលយកសំណើផ្ទេរខ្សែប្រយុទ្ធ Pierre EmerickAubameyangខណ: Real Madrid កំពុងចាប់អារម្មណ៍

        តាមព័ត៌មានថា ក្លឹប Arsenal បាន​សន្យាជាមួយ​កីឡាករ Pierre EmerickAubameyangថា ពួកគេនឹង​ស្តាប់សំណើពីក្លឹបផ្សេង ប្រសិនបើ​កីឡាករ​រូបនេះ​សម្រេចចិត្ត​ចង់​ចាកចេញពី​ Arsenal មែន។

        ​តាមសេចក្តី​រាយការណ៍​ថា Aubameyangនឹង​ពិចារណា​ផ្ទេរចេញនៅដំណាច់រដូវកាល​នេះ ប្រសិនបើ​ Arsenal មិន​អាចវិលទៅរកការប្រកួតនៅ​ក្របខណ្ឌ CL វិញ។

        តាមព័ត៌មានថា ថ្នាក់ដឹកនាំ Arsenal បាន​ប្រាប់​ Aubameyang ថា ខ្លួន​នឹងស្តាប់សំណើផ្ទេរ ប្រសិនបើ​កីឡាករ​រូបនេះ​សម្រេចចិត្ត​ចង់បន្តអនាគតនៅកន្លែង​ផ្សេង។

        Aubameyang ដែល​នៅសល់កិច្ច​សន្យា​រហូត​ដល់​រដូវក្តៅ​ឆ្នាំ​២០២១​ នោះ នៅរក្សា​ជម្រើស​បើកទ្វា ជាជាងប្រញាប់ចុះកិច្ច​ព្រមព្រៀង​ថ្មីបន្តជាមួយ​ពហុកីឡាដ្ឋាន Emirates ។

        គ្រូបង្វឹកលោកUnai Emery បានតែងតាំង​ Aubameyang ជា​ប្រធាន​ក្រុម​កាលពីថ្ងៃអង្គារ បន្ទាប់ពី​គ្រូបង្វឹក​រូបនេះដកតំណែង​ប្រធានក្រុម​ពី​កីឡាករ Granit Xhakaដោយសារកីឡាករ​រូបនេះ​មាន​ជម្លោះជាមួយ​អ្នក​គាំទ្រ។

ប្រធាន​ក្លឹប Real Madrid លោក Florentino Perez ចង់​ផ្ទេរកីឡាករ​សញ្ជាតិហ្គាបុងដែល​មាន​តម្លៃ​៦៩លានផោនរូបនេះ​ ហើយអាចនឹង​យក​កីឡាករ James Rodriguez ធ្វើជា​ផ្នែក​នៃការ​ដោះដូរ​ផងដែរ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab