"ការពិត" និង "ការកុហក" បបួលគ្នាងូតទឹកអណ្តូង ចុងក្រោយ "ការពិត" ជួបរឿងអាម៉ាសបំផុត

និទានខ្លី ៖ យោងតាមរឿងព្រេងនិទានមួយក្នុងសតវស្សរ៍ទី ១៩ "ការពិត" និង "ការកុហក" បានជួបគ្នាដោយចៃដន្យនៅថ្ងៃមួយ។ ការកុហកបាននិយាយទៅកាន់ការពិតថា "ថ្ងៃនេះគឺជាថ្ងៃល្អអស្ចារ្យ!"។ ការពិតក្រឡេកមើលលើមេឃសិន រួចពោលថា ថ្ងៃនេះពិតជាស្រស់ស្អាតមែន។ អ្នកទាំងពីរបានចំណាយពេលដើរជាមួយគ្នាពេញមួយថ្ងៃ ហើយទីបំផុតបានដើរទៅដល់អណ្តូងទឹកមួយ។ 

ការកុហកប្រាប់ការពិតថា "ទឹកថ្លាខ្លាំងណាស់ តោះងូតជាមួយគ្នា!"។ ការពិត សម្តែងការសង្ស័យ ហើយសាកមើលខ្លួនឯង ក៏ឃើញថាទឹកអណ្តូងថ្លាពិតមែន។ ពួកគេបានស្រាតខោអាវងូតទឹកអណ្តូងជាមួយគ្នា។ រំពេចនោះ ការកុហកងើបចេញពីអណ្តូងទឹក ហើយយកខោអាវរបស់ការពិតមកស្លៀកពាក់ រួចរត់ទៅបាត់។ 

ការពិតខឹងជាខ្លាំង ស្ទុះចេញពីអណ្តូង រត់គ្រប់ទីកន្លែងដើម្បីរកការកុហក ទាមទារយកខោអាវត្រឡប់មកវិញ។ ពិភពលោកឃើញការពិតស្រាតដូច្នេះ នាំគ្នាងាកមុខចេញ និងសម្តែងការខឹងសម្បារជាខ្លាំងនឹងភាពអាក្រាតរបស់ការពិត។ 

ការពិតបានត្រឡប់ទៅរកអណ្តូងទឹកវិញ ហើយបាត់ខ្លួនជារៀងរហូត ដើម្បីលាក់ពួនភាពអាម៉ាសរបស់ខ្លួន។ ចាប់តាំងពីពេលនោះមក ការកុហកបានធ្វើដំណើរជុំវិញពិភពលោក ដោយស្លៀកពាក់ខោអាវរបស់ការពិត ធ្វើឱ្យសង្គមរីករាយជាខ្លាំង ព្រោះទោះក្នុងករណីណាក៏ដោយ ក៏ពិភពលោកមិនចង់ឃើញការពិត ដែលស្រាតននលគកឥតកេរ្តិ៍ខ្មាស់នោះដែរ។ 

សាច់រឿងនេះដកស្រង់ចេញពីផ្ទាំងគំនូរដ៏ល្បីល្បាញមួយហៅថា "ការពិតចេញពីអណ្តូងទឹក" គូរដោយវិចិត្រករឈ្មោះ Jean-Léon Gérôme ក្នុងឆ្នាំ ១៨៩៦៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab