ហេងមែន ទិញថូតម្លៃ ១ ផោន ដាក់លក់វិញលើ eBay បានជាង ៤៨ ម៉ឺនផោន ព្រោះជាថូរបស់អធិរាជចិនបុរាណ

ថូទិញក្នុងតម្លៃត្រឹមតែ ១ ផោនក្នុងហាងសប្បុរសធម៌មួយបានលក់វិញក្នុងតម្លៃ ៤៨៤.០០០ ផោន បន្ទាប់ពីការពិតបានបង្ហាញថា វាត្រូវបានផលិតឡើងសម្រាប់អធិរាជសតវត្សរ៍ទី ១៨ ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី ៩ វិច្ឆិកា។

ថូរបស់អធិរាជឈានឡុងបានធ្វើដំណើរទៅកាន់ហាងមួយនៅទីក្រុង Hertfordshire កន្លែងដែលវាត្រូវបានទិញយកក្នុងតម្លៃ ១ ផោន ហើយបន្ទាប់មកត្រូវបានដាក់លក់លើវេបសាយ eBay។

ថូនេះបានបង្កឱ្យមានសង្គ្រាមដេញថ្លៃ ដោយអ្នកទិញជនជាតិចិន ដែលទទួលបានជោគជ័យក្នុងការដេញថ្លៃរហូតដលល់ទៅ ៣៨០.០០០ ផោន។

បូកទាំងថ្លៃសេវាបន្ថែមធ្វើឱ្យតួលេខសរុបមានចំនួន ៤៨៤.៨០០ ផោន គឺលើសតម្លៃដេញថ្លៃដំបូង ៨០.០០០ ផោន ដល់ទៅ៦ដង។

ដំបូងអ្នកទិញអីវ៉ាន់មិនបានដឹងពីសារៈសំខាន់របស់វាទេ រហូតដល់គាត់ត្រូវបានមនុស្សជាច្រើនសុំទិញថូពណ៌លឿងនោះ។

គាត់បានយកវាទៅឱ្យអ្នកជំនាញនៅក្រុមហ៊ុន Sworders Fine Art Auctioneers ពិនិត្យមើល ដែលពួកគេបានប្រាប់គាត់ថាវាជាថូរបស់អធិរាជចិន ហើយបានបង្កើតឡើងសម្រាប់អធិរាជឈានឡុង ដែលបានសោយរាជ្យពីឆ្នាំ ១៧៣៥ ដល់ ១៧៩៦ ។

ថូរបស់ស្តេចឈានឡុងគឺមានរូបផ្កាកុលាបដ៏ល្បីរបស់ត្រកូលស្តេចអង្គនេះតែម្តង ដែលមានន័យថាវាមិនមែនសម្រាប់នាំចេញទេតែសម្រាប់វិមានមួយរបស់ព្រះចៅអធិរាជឈានឡុង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab