កម្លាំងអាវុថហត្ថខេត្តព្រះសីហនុបញ្ជូនស្ត្រីម្នាក់ទៅតុលាការពាក់ព័ន្ធគ្រឿងញៀន

ព្រះសីហនុ ៖ កម្លាំងការិយាលយ័បទល្មើសព្រហ្មទណ្ឌអាវុធហខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ ព្រមទាំងវត្ថុតាងទៅតុលាការខេត្តព្រះសីហនុពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀន ដោយខុសច្បាប់កាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថបង្រ្កាបបានកាលពីថ្ងៃទី០៨ វិច្ឆិកា ២០១៩ នៅចំណុចរង្វង់មូលជ័យវរ្ម័នមុខបញ្ជាការមូលដ្ឋានអាវុធហត្ថ ស្រុកស្ទឹងហាវ ស្ថិតក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ 

មន្ត្រីដដែលបន្តថា ជនសង្ស័យឈ្មោះ ចាន់ ស្រីនាង ភេទស្រី អាយុ២៧ឆ្នាំ មុខរបរមេផ្ទះ បច្ចុប្បន្នរស់នៅ ក្រុម១៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ដកហូតវត្ថុតាងរួមមាន ១- ម្សៅថ្នាំញៀន ចំនួន០៣កញ្ចប់ទម្ងន់ស្មើ១០១.១២ក្រាម. (ទម្ងន់សុទ្ធ), ២-ទូរស័ព្ទ​ ចំនួន០១គ្រឿង និង៣-ជញ្ជីងថ្លឹង០១៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab