កាច់សោកម៉ូតូបានសម្រេច តែរួចរត់មិនរួចពីប៉ូលិស

ភ្នំពេញ ៖ មានករណីលួចម៉ូតូ នៅមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង២០ និង៣០នាទី។

ជនរងគ្រោះឈ្មោះ វ៉ាន់ ចាន់ធី ភេទ ប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ សំណង់( ប្រើប្រាស់គ្រឿងញៀន ) ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ​​ ចំណែកជនសង្ស័យឈ្មោះ យឿង ពៅ ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ប៉ូលិសបាននិយាយថា មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាក Yamaha Fino ពណ៌ក្រហមលាយស ស្លាកលេខ ភ្នំពេញ ១Z-៩៤៨៤ នៅចំណុចកើតហេតុ ដោយចាក់សោកម៉ូតូត្រឹមត្រូវ រួចចូលទៅក្នុងផ្ទះបងប្អូនក្បែរនោះ ស្រាប់តែជនសង្ស័យ យកដែកចុងស្រួចទៅចាក់កាច់សោកម៉ូតូជនរងគ្រោះបញ្ឆេះជិះគេចខ្លួនយកទៅលាក់ ទុកក្នុងផ្ទះទុកចោលភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រួចបោះដែក ចុងស្រួចចូលក្នុងព្រែបាត់។ 

លុះដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង១២ និង៣០នាទី ប៉ូលិសឃាត់ខ្លួនជនសង្ស័យនៅផ្ទះទុកចោលខាងលើ និងដកហូត០១គ្រឿងជារបស់ជនរងគ្រោះ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab