ស្ត្រីយួនម្នាក់ដៃស្អិតលួចទូរស័ព្ទ២គ្រឿងពីក្នុងកាបូបនៅផ្សារច្បារអំពៅត្រូវប៉ូលិសវ៉ៃខ្នោះ

ភ្នំពេញ ៖ ស្ត្រីយួនម្នាក់ត្រូវបានប៉ូលិសខណ្ឌ ច្បារអំពៅឃាត់ខ្លួន ខណៈធ្វើសកម្មភាព លួចទូរស័ព្ទដៃ២គ្រឿងពីក្នុងកាបូបស្ត្រីម្នាក់ នៅមុខតូបលេខ៣៤ផ្សារច្បារអំពៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០១៩ ម៉ោង៨និង៣០នាទី។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សេង សុខ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៣៨៤ ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។ចំណែកជនសង្ស័យឈ្មោះគីម ធី ភេទស្រី អាយុ ៦៥ ឆ្នាំ ជនជាតិយួន មុខរបរមេផ្ទះ ស្នាក់នៅផ្ទះជួល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះទុកទូរស័ព្ទដៃ ០២គ្រឿង ម៉ាក iPhone-៦ Plus ពណ៌ទឹកមាស លេខស៊ីម, ម៉ាកHuawie ពណ៌ខៀវ លេខស៊ីម ក្នុងកាបូប ពណ៌ក្រហមស្ពាយពីក្រោយដើរទិញឥវ៉ាន់នៅផ្សារច្បារអំពៅ (ចំណុចកើតហេតុ) ។

ស្រាប់តែជនសង្ស័យដើរមកជិតបន្លំរូតកាបូបស្ពាយជនរងគ្រោះលួចយកទូរស័ព្ទដៃ ០២គ្រឿងខាងលើ រួចគេចខ្លួន។ ភ្លាមនោះក៏ត្រូវបានជនរងគ្រោះងាកមើលឃើញ ដេញតាមចាប់ជនសង្ស័យ និងដកហូតវត្ថុតាងប្រគល់ឱ្យសមត្ថកិច្ចខណ្ឌច្បារអំពៅចាត់ការតាមច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab