នាង Taylor Swift បានចោទប្រកាន់អតីតអ្នកគ្រប់គ្រងផ្ដាច់ការរបស់នាង និងជាឥស្សរជនឧស្សាហកម្មតន្ត្រីដ៏លេចធ្លោម្នាក់ពីបទ "ប្រើអំណាចត្រួតត្រា" លើតន្ត្រីរបស់នាង។
តារាចម្រៀងម្ចាស់ Shake It Off វ័យ ២៩ ឆ្នាំរូបនេះបានផ្តោតទៅលើលោក Scooter Braun និង Scott Borchetta នៅក្នុងបណ្តាញសង្គម នៅពេលដែលជម្លោះរបស់នាងជាមួយពួកគេឈានដល់ចំណុចថ្មី។
នាងបានសរសេរសារទៅកាន់អ្នកគាំទ្ររបស់នាងដោយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបង្ហោះលើបណ្តាញសង្គម Twitter ថា នាងត្រូវបានរារាំងមិនឱ្យសម្តែងបទចម្រៀងផ្ទាល់ខ្លួននៅលើកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធីប្រគល់ពានរង្វាន់តន្ត្រីអាមេរិកឆ្នាំ ២០១៩ ។
Taylor ត្រូវបានគេកំណត់ថានឹងទទួលបានពានរង្វាន់ Artist of the Decade និងច្រៀងនូវបទល្បីរបស់នាង ប៉ុន្តែនាងបានអះអាងថា Braun និង Borchetta បានបញ្ឈប់សកម្មភាពនោះ៕
