រំលោភកូនដើមអាយុ៥ឆ្នាំបានសម្រេច២លើកត្រូវប៉ូលិសស្រុកវ៉ារិនវ៉ៃខ្នោះ

សៀមរាប ៖ ប៉ូលិសស្រុកវ៉ារិនបានសហការជាមួយកម្លាំងប៉ូលិសជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩  បន្ទាប់ពីបានទទួលពាក្យបណ្តឹងថា បានធ្វើសកម្មភាពលួងលោមរំលោភកូនដើមអាយុ៥ឆ្នាំសម្រេច បាន២លើកកាលពីអំឡុងបុណ្យភ្ជុំបិណ្ឌកន្លងមក។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ព្រឿន សំ ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវជាឪពុកចុង បានរំលោភសេពសន្ថវៈលើជនរងគ្រោះឈ្មោះ ស. ច.រ. ភេទស្រី អាយុ ០៥ ឆ្នាំ (កូនប្តីដើម)។

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប៉ូលិសប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាបបានឱ្យដឹងថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២ និង០៣នាទី កម្លាំងប៉ូលិសស្រុកវារិនបានទទួលបណ្តឹងពីឈ្មោះ ឃួន វ៉ន ភេទស្រី អាយុ ៧០ឆ្នាំ មានទីលំនៅភូមិ គោកកណ្តាល ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប បានប្តឹងជនសង្ស័យ ឈ្មោះ ព្រឿង សំ ភេទប្រុស (ត្រូវជាកូនប្រសារ) បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើចៅរបស់គាត់ឈ្មោះ ស. ច.រ. ភេទស្រី អាយុ ០៥ឆ្នាំ (ជាកូនប្តីដើម) អំឡុងពេលរដូវភ្ជុំបិណ្ឌ ក្នុងឆ្នាំ២០១៩កន្លងទៅ។

លោកបន្តថា កាលពីខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យខាងលើត្រូវជាឪពុកចុងរបស់ជនរងគ្រោះ បានធ្វើសកម្មភាពលួងលោមជនរងគ្រោះ យកទៅរំលោភសេពសន្ថវៈ បានសម្រេចចំនួន ០២លើក នៅចំណុច ត្រពាំងចារ្យ ស្ថិតនៅខាងត្បូងភូមិគោកកណ្តាល ឃុំក្រាំងល្វា ស្រុកវ៉ារិន ខេត្តសៀមរាប។

ក្រោយទទួលបានបណ្តឹងកម្លាំងន៉ូលិសជំនាញបានចុះស្រាវជ្រាវដល់ទីកន្លែងកើតហេតុ និងនាំជនសង្ស័យខាងលើមកធ្វើការសាកសួរ បានឆ្លើយសារភាពថា ពិតជាបានប្រព្រឹត្តសកម្មភាព រំលោភសេពសន្ថវៈលើជនរងគ្រោះចំនួន ០២លើកពិតប្រាកដមែន។

ជនសង្ស័យត្រូវបានឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១រសៀល និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab