Napoli អាចនឹងបង្ខំចិត្តលក់ខ្សែការពារ KalidouKoulibaly ក្នុងតម្លៃ៦៩លានផោនខណ: Man Utdចាប់អារម្មណ៍

        ក្លឹប​ Man Utdកំពុងត្រៀមខ្លួន ស្របពេលដែល​ក្លឹប Napoli អាចនឹងលក់ខ្សែការពារ KalidouKoulibalyក្នុងតម្លៃ​៦៩លាន​ផោន​។គេជឿថា កីឡាករ​វ័យ២៨ឆ្នាំ​រូបនេះ​គឺជា​កីឡាករម្នាក់ក្នុងចំណោម​កីឡាករ​ឆ្នើម​របស់​ក្លឹប Napoli ដែល​បានជួល​អង្គរក្ស​ដើម្បី​ការពារខ្លួន​និង​ក្រុម​គ្រួសារ​ ដោយ​តែមានការរំខាន​ពី​ក្រុម​អ្នកគាំទ្រដ៏ងប់ងុល បន្ទាប់ពីកីឡាកររូបនេះធ្វើមិនបាន​ល្អកាលពីដើម​រដូវកាល។

Kalidouត្រូវ​គេទទួល​ស្គាល់ថា ជា​ខ្សែការពារម្នាក់​ក្នុងចំណោម​ខ្សការពារឆ្នើមបំផុតក្នុង​ពិភព​លោក ប៉ុន្តែ​ធ្វើមិនសូវបានល្អទេនៅរដូវកាល​នេះ។បណ្តាញព័ត៌មានអ៊ីតាលី​ Il Mattinoអះអាងថា ក្លឹប Napoli គ្រោងបើកផ្លូវឲ្យKalidouចាកចេញក្នុងតម្លៃ​ផ្ទេរ​៦៩លានផោន។

        តម្លៃនេះពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់ក្លឹប ​Man Utd​ បន្ទាប់ពី​ខកខាន​មិនបាន​ចុះកិច្ច​ព្រមព្រៀងផ្ទេរ​កីឡាករ​រូបនេះ​កាលពីរដូវក្តៅ​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab