Liverpool នឹងចូលរួមប្រជែងជាមួយក្លឹប Man Utd,PSG និង Real Madrid ដើម្បីផ្ទេរ Jadon Sancho

        Jadon Sancho ចង់ចាកចេញពី​ក្លឹប Dortmund ស្របពេលមានក្លឹបជាច្រើនបង្ហាញចំណាប់អារម្មណ៍​លើខ្លួន។

        ក្លឹប Liverpool ដែល​នាំមុខគេនៅលើ​ក្របខណ្ឌ​ EPL នោះ​គឺជា​ក្លឹបថ្មីបំផុតដែល​បង្ហាញចំណាប់អារម្មណ៍​លើ Sanchoខណ:ដែល​ពេលវេលារបស់កីឡាកររូបនេះ​ទំនងជា​ត្រូវ​បញ្ចប់នៅ​ដំណាច់រដូវក្តៅនេះ។

        កីឡាករ​សញ្ជាតិអង់គ្លេសរូបនេះបានចាកចេញពី​ក្លឹបម៉េនឆេស្ទ័រ ស៊ីធី​ទៅចូលរួម​ជាមួយ​ក្លឹប Dortmund កាលពីខែសីហា ឆ្នាំ​២០១៧ ដោយសារតែ​កេរ្តិ៍ឈ្មោះកាន់តែ​ល្បី​ក្នុងចំណោម​កីឡាករ​ឆ្នើម​បំផុតនៅ​តំបន់អឺរ៉ុប និង​ក្លាយជា​កីឡាករ​ម្នាក់ដ៏សំខាន់បំផុតនៅក្របខណ្ឌ Bundesliga ។

        ទោះបីជា​យ៉ាងណា គេជឿថា ការរីកចម្រើននៅរដូវកាលនេះបាន​ធ្វើ​ឲ្យ​កីឡាករ​វ័យ១៩​ឆ្នាំ​រូបនេះ​ពិបាក​សម្រេចចិត្ត​ និង​ថ្លឹងថ្លែងពីអនាគត​របស់ខ្លួន។

        មាន​ការបង្ហើបប្រាប់កាលពីខែសីហា​ថា ក្លឹប Dortmund ត្រៀមឲ្យ​កីឡាករ​រូបនេះចាកចេញ ក្នុងកិច្ច​ព្រមប្រៀង​មួយ​ដែល​មាន​តម្លៃ​លើសពី​១០០​លានផោន​ ហើយ​បាន​ចាប់ផ្តើម​ស្វែង​រក​កីឡាករ​មកជំនួស​ផងដែរ។

        Sancho ធ្លាប់ធ្វើការអត្ថាធិប្បាយជាសាធារណៈជុំវិញអនាគត​របស់ខ្លួនច្រើន​លើក​ច្រើនសា​ផងដែរ​នៅរដូវកាលនេះ។ ក្លឹបបានពិន័យ​ Sancho ៨៦.០០០​ផោន​ និង​មិនត្រូវ​បាន​ដាក់ឲ្យ​លេង អំឡុង​ពេលប្រកួត​ជាមួយ​ក្រុម Monchengladbach កាលពីខែមុន​ បន្ទាប់ពី​ត្រឡប់​មក​ចូល​រួម​ជាមួយ​ក្លឹប​យឺតយ៉ាវ បន្ទាប់ពី​ត្រូវ​បំពេញកាតព្វកិច្ច​ប្រកួត​អន្តរជាតិ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab