មន្ត្រីអាវុធហត្ថម្នាក់បើករថយន្តបុកម៉ូតូស្លាប់ម្នាក់និងរបួសម្នាក់ហើយរត់បាត់

កោះកុង ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូពីក្រោយមានទិសដៅស្របគ្នាពីលិចទៅកើត នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨-១៩លើផ្លូវជាតិ​លេខ៤៨ស្ថិតក្នុងភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុងកើតឡើង នៅ ថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ នៅវេេលា​ម៉ោង៦និង៣០នាទីយប់បណ្តាលឱ្យស្លាប់ម្នាក់និងរបួសម្នាក់។

សមត្ថកិច្ចនិយាយថា ភាគីរថយន្តម៉ាកឡិចស៊ីសRX330ពណ៌សពាក់ស្លាកលេខខេមរភូមិន្ទ 2-2131បើកបរដោយឈ្មោះ កេត សុវណ្ណ​ ភេទប្រុសអាយុ៤២ឆ្នាំ​ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រចាំស្នាក់ការ​ វ៉ាយអេត នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុងរត់គេចខ្លួនបាត់។

ចំណែកម៉ូតូម៉ាក Wave RSXពណ៌ខៀវគ្មានស្លាកលេខអត់ពាក់មួក​សុវត្ថិភាពបើកបរដោយឈ្មោះ​ អៀន ចំរើន​ ភេទប្រុសអាយុ៣២ឆ្នាំមានទីលំនៅភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុងរងរបួសធ្ងន់បានស្លាប់​តាមផ្លូវ​ ខណៈបញ្ជូនទៅភ្នំពេញនិងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះឈាន សំណាង​ ភេទប្រុសអាយុ៣១ឆ្នាំមានទីលំនៅជាមួយគ្នារងរបួសស្រាលត្រូវបានក្រុមគ្រួសារអ្នកជិតខាងយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែក​ស្រុកស្រែអំបិល។

បច្ចុប្បន្នវត្ថុតាងរថយន្តនិងម៉ូតូត្រូវបានកម្លាំងប៉ូលិសជំនាញយកមករក្សាទុក​នៅអធិការដ្ឋានស្រុកស្រែអំបិល ដើម្បីរង់ចាំភាគី​ទាំងសងខាងមកចូលខ្លូនដោះស្រាយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab