អ្នកជំងឺមហារីកដំណាក់កាលចុងក្រោយនៅកូរ៉េខាងត្បូងសម្រុកទិញ "ថ្នាំសម្រាប់សម្លាប់ប៉ារ៉ាស៊ីតក្នុងពោះឆ្កែ" ឡើងដាច់ស្តុក បន្ទាប់ពីឃើញវីដេអូ YouTube មួយថាលេបថ្នាំនុងទៅជាពីមហារីក

ពួកអ្នកជំងឺមហារីកកូរ៉េខាងត្បូងបានធ្វើឱ្យខ្វះថ្នាំប្រឆាំងនឹងប៉ារ៉ាស៊ីតសម្រាប់សត្វឆ្កែនៅក្នុងប្រទេសមួយនេះ បន្ទាប់ពីវីដេអូ YouTube មួយបានអះអាងថា ថ្នាំប្រភេទនេះបានព្យាបាលអ្នកជំងឺអាមេរិកម្នាក់ឱ្យជាសះស្បើយពីជំងឺមហារីក។

ទោះបីជាមានការព្រមានម្តងហើយម្តងទៀតពីរដ្ឋាភិបាលអំពីការភ័យខ្លាចពីផលប៉ះពាល់ក៏ដោយ ក៏ចំនួនអ្នកជំងឺដែលនាំគ្នាប្រើថ្នាំ Fenbendazole សម្រាប់សម្លាប់សត្វល្អិតនៅក្នុងពោះឆ្កែឆ្មា កាន់តែមានចំនួនកើនឡើង នៅក្នុងបាតុភូតមួយដែលកំពុងធ្វើឱ្យគ្រូពេទ្យ និងអាជ្ញាធរសុខាភិបាលនៅកូរ៉េខាងត្បូងគ្រវីក្បាលហួសចិត្តគ្រប់គ្នា។

អ្នកជំងឺជាង ១២ នាក់ដែលមានជំងឺមហារីកដំណាក់កាលចុងក្រោយ បានដើរលើសមួយកម្រិតទៀត ដោយពួកគេបានបង្ហោះវីដេអូជាច្រើនបង្ហាញពីសកម្មភាពរបស់ពួកគេផឹកថ្នាំសម្រាប់សត្វចិញ្ចឹមមួយនេះ និងលើកឡើងអំពីការផ្លាស់ប្តូរដែលកើតឡើងចំពោះរាងកាយរបស់ពួកគេក្នុងរយៈពេលជាច្រើនសប្តាហ៍។

ទិន្នាការផឹកថ្នាំឆ្កែ Fenbendazole មួយនេះបានចាប់ផ្តើមនៅកាលពីដើមខែកញ្ញា បន្ទាប់ពីឆានែល YouTube កូរ៉េខាងត្បូងមួយបានណែនាំពីរឿងរ៉ាវរបស់លោក Joe Tippens មកពីរដ្ឋ Oklahoma សហរដ្ឋអាមេរិក អះអាងថាថ្នាំឆ្កែប្រភេទមួយនេះបានជួយសង្គ្រោះគាត់ និងអ្នកដទៃ ពីការស្លាប់ដោយសារជំងឺមហារីក៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab