ភ្ញៀវផ្អើលរត់ជាន់គ្នា ខណៈសណ្ឋាគារមាត់សមុទ្ររបស់អង់គ្លេសត្រូវព្រះអគ្គីលេបត្របាក់

ភ្ញៀវនៅក្នុងសណ្ឋាគារមាត់សមុទ្រមួយក្នុងទីក្រុង Eastbourne របស់អង់គ្លេសបានជម្លៀសខ្លួនចេញបន្ទាប់ពីមានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅកាលពីថ្ងៃសុក្រទី ២២ វិច្ឆិកា។ 

រថយន្តពន្លត់អគ្គីភ័យចំនួន ១២ គ្រឿងបានបញ្ជូនទៅដោះស្រាយជាមួយនឹងការឆាបឆេះនៅឯសណ្ឋាគារប្រវត្តិសាស្ត្រ Claremont Hotel ក្នុងទីក្រុង Eastbourne កាលពីព្រឹកថ្ងៃសុក្រ។

គេអាចមើលឃើញអណ្តាតភ្លើងកំពុងឆេះរាលដាលនៅខាងក្នុងសណ្ឋាគារនៅឆ្នេរ East Sussex។

ទីភ្នាក់ងារពន្លត់អគ្គីភ័យនិងជួយសង្គ្រោះរបស់ឆ្នេរ East Sussex និយាយថាមិនមានរបាយការណ៍អំពីអ្នករបួសឬស្លាប់នោះទេ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab