បុរសសុខភាពល្អម្នាក់ស្លាប់ បន្ទាប់ពីឆ្កែលិឍជើង បណ្តាលឱ្យឆ្លងមេរោគកម្រមួយពីទឹកមាត់ឆ្កែ

បុរសម្នាក់ ដែលធ្លាក់ខ្លួនឈឺបន្ទាប់ពីត្រូវឆ្កែរបស់គាត់លិឍ បានស្លាប់ បន្ទាប់ពីឆ្លងមេរោគដ៏កម្រមួយពីទឹកមាត់សត្វចិញ្ចឹមរបស់គាត់។ នេះយោងតាមកាសែត​ Daily Mail សរសេរកាលពីថ្ងៃសុក្រ។

ក្រុមគ្រូពេទ្យបាននិយាយថាបុរសអាយុ ៦៣ ឆ្នាំ ដែលគេមិនបញ្ចេញអត្តសញ្ញាណនោះ មានសុខភាពល្អរឹងមាំ មុនពេលរងនូវជំងឺដ៏សាហាវនេះ។

គាត់បានចំណាយពេលជាង ២ សប្តាហ៍រងការឈឺចាប់នៅក្នុងមន្ទីរពេទ្យ ដោយរួមមានជំងឺរលាកសួត រលាកបំពង់ក និងគ្រុនក្តៅ ៤១ អង្សា។

បុរសនោះបានឆ្លងវីរុស Capnocytophaga Canimorsus ដែលជាធម្មតាត្រូវបានចម្លងដោយការខាំពីសត្វឆ្កែ ប៉ុន្តែក៏អាចបណ្តាលឱ្យឆ្លងតាមរយៈការលិឍផងដែរ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab