បង្ហាញមុខសញ្ញាចោរលួចសកម្ម២នាក់មុនពេលបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញមុខសញ្ញាចោរលួចសកម្ម ២នាក់នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩មុនពេលបញ្ជូនទៅតុលាការ ដែលសមត្ថកិច្ចបង្ក្រាបបាន បន្ទាប់ពីបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋដោយមិនរើសមុខ។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យ១- ឈ្មោះ រឹម គឹមហុង បានធ្វើសកម្មភាពលួចយក ម៉ូតូ០១គ្រឿងម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1X-3391 ដែលគេចតមុខផ្ទះ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅម្តុំផ្សារស្ទឹងមានជ័យថ្មី ក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ហើយត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យធ្វើការឃាត់ខ្លួន។

ចំណែកជនសង្ស័យទី២-ឈ្មោះ ស៊ីម ឆារ៉ាត់ ហៅឆា ភេទប្រុស អាយុ ២៦ឆ្នាំ រួមនឹងបក្ខពួក០២នាក់ទៀត(រត់គេចខ្លួន) បានធ្វើសកម្មភាព ផ្លោះរបងចូលក្នុងផ្ទះជួលរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩  ក្នុងគោលបំណងលួចម៉ូតូនៅចំណុច បន្ទប់ជួល ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ហើយត្រូវបានកម្លាំងមូលដ្នានអាវុធហត្ថខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន។

ជនសង្ស័យបានសារភាពថា ពួកគេតែងតែផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋដើម្បីរើសអេតចាយនិងលួចកង់ម៉ូតូដែលទុកចោល ក្រៅផ្ទះជាញឹកញាប់ ហើយធ្លាប់ត្រូវបានប្រជាពលរដ្ឋចាប់បាន០២ដងមកហើយ។ តែត្រូវបានម្ចាស់ផ្ទះអប់រំណែនាំនិងដោះលែងវិញ ទើបពួកគេមិនរាងចាលនៅតែបន្តដើរលួចដូចដើមតែលួចលើកនេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ លែងបានរួចខ្លួនដូចលើកមុនៗទៀតហើយ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16