នារីធាត់ម្នាក់ធ្វើការនៅហាងអាហារ Fast Food ញ៉ាំតែអាហាររបស់ហាងរាល់ថ្ងៃទៀត តែអាចស្រក ១៥ គីឡូក្រាមក្នុងរយៈពេល១ឆ្នាំ! នាងមានរូបមន្តសម្ងាត់ចង់ប្រាប់

នាងគេចពីអាហារ Fast Food ដើម្បីស្រកគីឡូ? ថ្មីៗនេះនារីតៃវ៉ាន់ម្នាក់បានចែករំលែកសាច់រឿងលើកទឹកចិត្តមួយអំពីការស្រកទម្ងន់ ១៥ គីឡូរបស់នាងក្នុងរយៈពេល១ឆ្នាំ ខណៈញ៉ាំអាហាររបស់ហាង McDonald's បីពេលក្នុងមួយថ្ងៃ។ 

ឥឡូវនាងប្រហែលមានទម្ងន់ត្រឹម ៤៩ គីឡូក្រាមក៏ពិតមែន ក៏ប៉ុន្តែនារីកម្ពស់ ១៥៥ សង់ទីម៉ែត្ររូបនេះបង្ហើបឱ្យដឹងថា ទម្ងន់នាងកាលពីខែវិច្ឆិកាឆ្នាំមុនគឺ ៦៤ គីឡូក្រាម។ នាងមានចិត្តចង់ស្រកទម្ងន់ជាខ្លាំង បន្ទាប់ពីស្តាប់ឮមិត្តរួមការងារនិយាយគ្នាថានាងមានជើងធំដូចដំរីពេលស្លៀកសំពត់ខ្លី។ 

ចែករំលែកសាច់រឿងរបស់នាងនៅលើវេបសាយបណ្តាញសង្គមតៃវ៉ាន់ DCard នារីរូបនេះនិយាយថា នាងស្រក ១០ គីឡូក្នុងពេល៣ខែដំបូងតាមរយៈការតមអាហារតែមួយមុខប៉ុណ្ណោះ ហើយទំហំខោអាវរបស់នាងបានចុះពី XXL មកនៅត្រឹម S។ 

ខណៈនារីរូបនេះធ្វើការនៅហាង McDonald's អាហាររបស់នាងគឺមានតែប្រភេទ Fast Food ទាំងអស់ ប៉ុន្តែនាងនៅតែអាចស្រកគីឡូបានដោយសារញ៉ាំអាហារទាំងនោះ ពីព្រោះតែច្បាប់ពិសេសបំផុតមួយដែលនាងបានកំណត់សម្រាប់ខ្លួននាង។ 

នាងបានសរសេរថា "ដំឡូងបារាំងបំពង ការ៉េម នំពាផ្លែប៉ោម ស្បែកមាន់បំពង នំហាំបឺហ្គឺបាន់ (Hamburger Bun) ស៊ុបពោត និង ភេសជ្ជៈមានជាតិស្ករ គឺជាប្រភេទអាហារ ដែលខ្ញុំមិនអនុញ្ញាតឱ្យខ្លួនខ្ញុំញ៉ាំជាដាច់ខាតអំឡុងពេលតមអាហារ។ ខ្ញុំញ៉ាំតែនំហាំបឺហ្គឺផាត់ទី (Hamburger Patty) សាឡាត់ ស៊ុត ភេសជ្ជៈគ្មានជាតិស្ករ និង មាន់បំពងបកស្បែកចេញ"។ 

អំឡុងពេលតមអាហារ នាងចៀសវាងអាហារមានជាតិម្សៅ ញ៉ាំបន្លែច្រើន ញ៉ាំស៊ុត និងសាច់។ នាងក៏បង្ខំខ្លួននាងផឹកទឹកមួយថ្ងៃ២ទៅ៣លីត្រ និង ឈប់ផឹកតែជុគផងដែរ។ 

នាងញ៉ាំអាហារបែបនេះ ៣ ពេលក្នុងមួយថ្ងៃ និង លុបចោលអាហារពេលយប់។ ហើយបន្ទាប់ពីឃើញខ្លួននាងស្រកទម្ងន់១០គីឡូក្រាមត្រឹមរយៈពេល៣ខែដំបូង នាងចាប់ផ្តើមប្រឹងប្រែងហាត់ប្រាណដើម្បីឆាប់ស្រកទម្ងន់ទៀត។ 

រាល់៣ទៅ៤ដងក្នុងមួយសប្តាហ៍ នាងតែងរត់១០ជុំ និង ទៅហាត់ប្រាណនៅ Gym រាល់ពេលចេញពីធ្វើការយ៉ាងទៀងទាត់។ ការប្រឹងប្រែងរបស់នាងបានធ្វើឱ្យនាងស្រកថែម ៥ គីឡូក្រាមទៀតបន្ទាប់ពីរយៈពេល៣ខែ។ 

នាងបានអះអាងថា នាងមិនបានលេបថ្នាំសម្រកទម្ងន់អ្វីនោះទេ ព្រោះនាងជឿថាថ្នាំបែបនេះធ្វើឱ្យប៉ះពាល់សុខភាព និង ខាតបង់លុយកាក់ទៀត៕ 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16