អឺរ៉ុបប្រកាសសញ្ញាអាសន្នដល់កម្រិតក្រហម ខណៈវីរុសកូរ៉ូណាវ៉ៃលុកស្ទើរគ្រប់ប្រទេសអឺរ៉ុប, ធ្ងន់កជាងគេគឺអ៊ីតាលី

អឺរ៉ុបកំពុងប្រកាសសញ្ញាអាសន្នដល់កម្រិតក្រហមសម្រាប់វីរុសកូរ៉ូណា ខណៈក្រិកកាលពីថ្ងៃពុធទី២៦កុម្ភៈបានក្លាយជាប្រទេសអឺរ៉ុបចុងក្រោយបំផុតដែលបញ្ជាក់ករណីវីរុសមរណា ដែលកំពុងវាយលុកទូទាំងពិភពលោកនេះ។ 

បារាំងក៏បានប្រកាសផងដែរនូវអ្នកជំងឺទីពីរដែលបានស្លាប់ (ជាជនជាតិបារាំងទីមួយ) ចំពេលមានការបារម្ភខ្លាំងឡើងថា វិបត្តិវីរុសកូរ៉ូណាកាន់តែធ្ងន់ធ្ងរនៅអ៊ីតាលីនឹងបន្តរាលដាលទូទាំងទ្វីបអឺរ៉ុប។ 

ករណីថ្មីវីរុស Covid-19 ចំនួន ៥០ ទៀតត្រូវបានបញ្ជាក់នៅអ៊ីតាលី ដោយនាំឱ្យចំនួនអ្នកឆ្លងវីរុសនេះសរុបកើនឡើងដល់ ៤០០ នាក់។ អ្នកជំងឺ ១២ នាក់បានស្លាប់។ 

ទីក្រុងចំនួន ១២ ត្រូវបានបិទនៅភាគខាងជើងអ៊ីតាលីក្នុងបំណងដើម្បីទប់ស្កាត់វិបត្តិវីរុសកូរ៉ូណាដ៏អាក្រក់បំផុត។ 

ក្រៅពីអ៊ីតាលី ឥឡូវករណីវីរុសកូរ៉ូណាថ្មីៗក៏បានបញ្ជាក់នៅអូទ្រីស ក្រូអាស៊ី អាល្លឺម៉ង់ ស្វីស បារាំង ក្រិក និងអេស្ប៉ាញ ព្រមទាំងអាល់ហ្សេរីនិងប្រេស៊ីលផងដែរ។ 

ដំណឹងនេះកើតក្រោយពេលគ្រួសារជនជាតិអង់គ្លេសរាប់ពាន់បានធ្វើដំណើរតាមយន្តហោះទៅកាន់ប្រទេសអ៊ីតាលីអំឡុងវិស្សមកាលពាក់កណ្តាលឆមាសពីសាលាកាលពីសប្តាហ៍មុន និង ស្របពេលបុណ្យ Easter នឹងមកដល់៥សប្តាហ៍ទៀត។ 

ករណីវីរុសកូរ៉ូណាជាង ៨១.០០០ ត្រូវបានកត់ត្រាជុំវិញពិភពលោក ខណៈចំនួនអ្នកស្លាប់កើនឡើងជិត ២.៨០០នាក់៕ ប្រភព៖ Daily Mail

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81