ពួកស្ទាវ២ក្រុមប្រយុទ្ធកាប់ចាក់គ្នាកក្រើកក្រុងតាខ្មៅត្រូវប៉ូលិសវ៉ៃខ្នោះបាន៦នាក់

កណ្តាល ៖ កម្លាំងប៉ូលិសអន្តរាគមន៍ក្រុងតាខ្មៅ បានចុះបង្រ្កាប់ក្រុមអាស្ទាវ២ក្រុមដែលបាន ប្រយុទ្ធកាប់ចាក់គ្នាកក្រើកក្រុងតាខ្មៅត្រូវប៉ូលិសវ៉ៃខ្នោះ បាន៦នាក់និងមួយចំនួនកំពុងព្យាបាលរបួស នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចមាត់ស្ទឹង ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ក្រុមក្មេងស្ទាវមាន២ក្រុម ក្នុងនោះក្រុមទី១ មានគ្នាប្រហែល១០នាក់ និងក្រុមទី២ មានគ្នាជិត១០នាក់។ដំបូងក្រុមជនសង្ស័យទី២ បាននាំគ្នាមកអង្គុយលេងនៅកន្លែងកើតហេតុ។ ពេលនោះស្រាប់តែមានក្រុមជនសង្ស័យទី១បានជិះម៉ូតូមកនិយាយឌឺដងដាក់ ហើយក៏បានកើតជាទំនាស់ពាក្យសំដី រហូតដល់មានការវាយតប់គ្នាទៅវិញទៅមក រួចក្រុមជនសង្ស័យទី១ក៏បានជិះម៉ូតូចេញបាត់ទៅ។ 

មួយសន្ទុះក្រោយមកស្រាប់តែក្រុមជនសង្ស័យទី១មកម្តងទៀតប្រដាប់ដោយដាវ កាំបិត ខ្សែក្រវាត់ និងដុំថ្ម បានដេញកាប់គ្នាទៅវិញទៅមក បណ្តាលឱ្យឈ្មោះ ឡាំង ដេវីត រងរបួសក្បាលជើង និងស្មាត្រូវបានមិត្តភក្តិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ។ 

ភ្លាមនោះសមត្ថកិច្ចបានជួយអន្តរាគមន៍ និងឃាត់ខ្លនជនសង្ស័យទាំង២ក្រុមបាន៦នាក់រួមមាន ១-ឈ្មោះ ឡាំង ដេវវីត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែ ខណ្ឌ មានជ័យរងរបួសក្បាល ខ្នង ជើងកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ, ២-ឈ្មោះ ចាប ចន្នី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន), ៣-ឈ្មោះ វ័ន្ត ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (គេចខ្លួន) និងជនសង្ស័យប្រហែល៦នាក់ទៀតមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។ 

ចំណែកក្រុមទី២មានគ្នាប្រហែល១០នាក់រួមមាន ១-ឈ្មោះសុត ជិនសុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន), ២-ឈ្មោះ ស្រ៊ីម គង់ហេង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ (ឃាត់ខ្លួន), ៣-ឈ្មោះ រត្តនា កូលីន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន), ៤-ឈ្មោះ សៀក ច័ន្ទដាលីន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល(ឃាត់ខ្លួន), ៥-ឈ្មោះ ហេង ឆាយឡេង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យប្រហែល​៥នាក់ទៀតមិនស្គាល់អត្តសញ្ញាណដោយសារពួកគេបានគេចខ្លួន។វត្ថុតាងចាប់ ម៉ូតូចំនួន៣គ្រឿង។

ជនសង្ស័យរួមនឹងវត្ថុតាងទាំងអស់ត្រូវបានប៉ូលិសយកមកសាកសួរ និងរក្សាទុកនៅអធិការដ្ឋានក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81