ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីឆបោកយកទូរស័ព្ទនៅសង្កាត់ទឹកថ្លា

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីឆបោក ដោយប្រើល្បិចយកទូរស័ព្ទដៃ ត្រង់ចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទី។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ខាត់ ខួច ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (មានសារធាតុញៀនក្នុងខ្លួន) បានប្រើល្បិច ឆបោកយកទូរស័ព្ទដៃ ពីជនរងគ្រោះឈ្មោះ ញ៉ួស ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិព្រៃរកា ឃុំបែកកចាន ស្រុកអង្គស្នួល។ សម្ភារ:បាត់បង់ ទូរស័ព្ទដៃ០១គ្រឿងម៉ាកវីវ៉ូ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16