ស្លាប់​២នាក់ ​និង​រង​របួស​៦នាក់ដោយសាររថយន្តធំបុករថយន្តតូច២គ្រឿង

កោះកុង ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍​កើតឡើង​រវាងរថយន្តធំ​ និងរថយន្តតូចពីរគ្រឿងទៀត​ បុក​បញ្ច្រាស់ទិសគ្នា​ពីកើតទៅលិចលើផ្លូវជាតិលេខ​ ៤៨​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ​ ១៩-២០ ស្ថិតក្នុងភូមិតាធង ឃុំដងពែង ស្រុកស្រអំបិល​ ខេត្តកោះកុង បណ្តាលឱ្យស្លាប់​ ២​ នាក់និងរង​របួស​ ៦​ នាក់។

សមត្ថកិច្ចផ្តល់ព័ត៌មានបឋមថា គ្រោះថ្នាក់ខាងលើនេះកើតឡើង នៅថ្ងៃទី​ ២៥​ ខែ​ មីនា​ ឆ្នាំ២០២០ វេលាម៉ោង​១០ និង២០នាទីយប់​ដោយមូល​ហេតុ​រថយន្ត​ធំ​បើកបរ​ក្នុង​ស្ថានភាព​ល្បឿន​លឿន​បុក​ក្របី​ ហើយរេចង្កូត​មកបុក​រថយន្ត​ ២​ គ្រឿង​ទៀត​ បណ្តាលឱ្យជនរងគ្រោះ​របួសរួមមាន ១-ឈ្មោះ​ គី ភ្លីសុខគ្រី​ ភេទប្រុស​និង២-ឈ្មោះគី ភ្លីតុហាំមីសាស់​ ភេទប្រុស​។

ចំពោះ​វត្ថុតាងរថយន្តទាំង​ ៣​ គ្រឿង​ យកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកស្រែអំបិល​ ដើម្បី​រង់​ចាំ​ធ្វើ​ការ​ដោះ​ស្រាយ​៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16