ឆាប់ៗនេះប្រេងអាចនឹងធ្លាក់ថ្លៃនៅត្រឹម ១០ ដុល្លារក្នុងមួយបារ៉ែល ព្រោះពិភពលោកបិទសឹងគ្រប់កន្លែង គ្មានអ្នកជិះយានយន្ត ហើយកន្លែងទុកសាំងនៅសល់ក៏អស់ដែរ

ពិភពលោកអាចនឹងអស់កន្លែងផ្ទុកប្រេង ខណៈដែលប្រទេសអារ៉ាប់ប៊ីសាអូឌីតត្រៀមបង្កើនផលិតកម្មឥន្ធនៈផូស៊ីល ទោះបីជាតម្រូវការថាមពលនៅទូទាំងពិភពលោកនៅតែបន្តធ្លាក់ចុះដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។

កម្រិតស្តុកប្រេងនៅទូទាំងកន្លែងស្តុកប្រេងរបស់ពិភពលោកបានកើនឡើងជាមធ្យមប្រហែល ៣ ភាគ ៤ ចាប់តាំងពីការបិទទ្វាររោងចក្រចម្រាញ់ប្រេងសំខាន់ៗនៅក្នុងតំបន់ឧស្សាហកម្មរបស់ប្រទេសចិន ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសនេះ។

ឧស្សាហកម្មប្រេងត្រូវបានគេរំពឹងថានឹងបន្តការស្តុកទុកប្រេងឆៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខទៀត ខណៈការរីករាលដាលនៃជំងឺរាតត្បាតរាលពាសពេញពិភពលោកបានកាត់បន្ថយតម្រូវការធនធានធម្មជាតិរួមទាំងប្រេង។

តម្លៃប្រេងនៅលើសកលលោកបានធ្លាក់ចុះដល់ ២៥ ដុល្លារក្នុងមួយបារ៉ែលកាលពីសប្តាហ៍មុន បើធៀបនឹងតម្លៃជាង ៦៥ ដុល្លារនៅដើមឆ្នាំ ហើយតម្លៃបច្ចុប្បន្ននៅតែទាបជាង ៣០ ដុល្លារក្នុងមួយបារ៉ែល។ ក្រុមហ៊ុន Rystad បានព្រមានឧស្សាហកម្មប្រេងថាតម្លៃប្រេងអាចនឹងធ្លាក់ចុះដល់ ១០ ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំនេះ ខណៈប្រទេសជាច្រើនបានបិទ គ្មានសកម្មភាពយានយន្តបើកបរនោះឡើយ៕ ប្រភព៖ theguardian.com

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16