Man Utdនិង Liverpool ស្ថិតក្នុងចំណោមក្លឹបជាច្រើនដែលព្យាយាមរារាំងក្លឹប Man City មិនឲ្យលេងនៅក្របខណ្ឌ CL

        ក្លឹប Liverpool, Man Utdនិង​ Arsenal ស្ថិតក្នុង​ចំណោម​ក្លឹប​ដែល​បាន​ផ្ញើលិខិតទៅ​ក្រុម​ប្រឹក្សាអាជ្ញាកណ្តាលឲ្យ​រារាំង​ក្លឹប​ Man City ​មិន​ឲ្យ​លេងនៅ​ក្របខណ្ឌ CL នៅ​រដូវ​កាល​បន្ទាប់។

        City ​ត្រូវ​បាន​ហាមឃាត់​មិនឲ្យ​ចូលរួម​ការ​ប្រកួត​នៅ CL ​រយៈ​ពេល​ពីរ​ឆ្នាំ​ ដោយ​ចាប់ផ្តើម​ពី​រដូវ​កាល​ក្រោយ​ទៅ បន្ទាប់ពី​ស្ថាប័នUEFA រកឃើញថា ក្លឹប​​ Man City មាន​កំហុស​ធ្ងន់ធ្ងរ​ដោយ​រំលោភ​ច្បាប់​ហិរញ្ញវត្ថុប្រកបដោយ​យុត្តិធម៌។

        ទោះជាយ៉ាងណា​ក្លឹប City បាន​បដិសេធ​ថា មិន​បានធ្វើ​ខុស​នោះទេ ហើយបាន​ឧទ្ធរណ៍នឹង​បម្រាម​នេះ។​ក្លឹបដែលជា​គូប្រជែង​បារម្ភថា City អាចនឹង​ស្នើ​ឲ្យ​មាន​ការ​លើក​លែងទណ្ឌកម្ម​ ស្របពេល​ឧទ្ធរណ៍​កំពុង​ដំណើរការ ហើយ​អាចនឹងមានការពន្យារពេល​ដោយសារការរីករាលដាលនៃវីរុសកូរ៉ូណា។

        ក្នុងកិច្ច​ប្រឹងប្រែង​រារាំង​មិនឲ្យ​រឿងនេះកើត​ឡើង មាន​ក្លឹប៨​ក្នុងចំណោម​ក្លឹប​កំពូល​ទាំង​១០​នៅ​ក្របខណ្ឌ​ EPL ​ហើយក្លឹប Liverpool, Man Utd, Arsenal​ និងក្លឹប Chelsea បាន​ដាក់​សំណើរួមដោយតំណាងឲ្យក្លឹបទាំងអស់​ទៅ​កាន់អង្គភាព​ក្រុម​ប្រឹក្សាអាជ្ញាកណ្តាល​៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16