ប៉ូលិសឥណ្ឌាប្រើរំពាត់ផ្តៅវាយអ្នកដែលល្មើសបទបញ្ជាបិទប្រទេស

ប្រទេសលទ្ធិប្រជាធិបតេយ្យធំបំផុតនៅលើពិភពលោក បានស្ថិតនៅក្រោមការបិទទ្វារដ៏ធំ និងតឹងតែងបំផុតនៅលើពិភពលោកកាលពីថ្ងៃពុធ ដោយប្រជាជនឥណ្ឌាចំនួន ១,៣ពាន់លាននាក់ ត្រូវបានបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះក្នុងគោលបំណងបញ្ឈប់ការឆ្លងរាលដាលជំងឺកូរ៉ូណាច្រើនលើសលប់ នៅក្នុងប្រទេសដែលមានប្រព័ន្ធសុខាភិបាលដ៏ផុយស្រួយមួយនេះ។

ប៉ូលិសបានប្រើរំពាត់ផ្តៅដើម្បីវាយដំប្រជាជនឱ្យគោរពតាមបទបញ្ជា ខណៈដែលនៅតាមដងផ្លូវជាទូទៅមានមនុស្សកកកុញរបស់រដ្ឋធានីញ៉ូដេលី និងស្ថាននីយរថភ្លើងប្រែជាគ្មានមនុស្ស នៅក្នុងចំណាត់ការមិនធ្លាប់មានពីមុនមកដើម្បីព្យាយាមនិងបន្ថយការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។

ការបិទប្រទេសឥណ្ឌាមានវិសាលភាពលើសពីប្រទេសចិនទៅទៀត កន្លែងដែលប្រជាជនប្រមាណ ៧៦០លាននាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគ្នាកាលពីខែមករា បន្ទាប់ពីវីរុសកូរ៉ូណាបានរីករាលដាលពាសពេញខេត្តហ៊ូប៉ី មុនពេលរាលដាលពាសពេញប្រទេស។ ការរឹតបន្តឹងនេះបច្ចុប្បន្នត្រូវបានបន្ធូរបន្ថយនៅប្រទេសចិន។

រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌាបានរាយការណ៍អំពីករណីឆ្លងដ៏តូចបំផុត ពោលគឺ ៥០០ករណី បើធៀបទៅនឹងបណ្តាប្រទេសអឺរ៉ុប ដែលមានតួលេខកើនឡើងដល់រាប់ម៉ឺនករណី ប៉ុន្តែប្រទេសមួយនេះស្ថិតក្នុងក្តីបារម្ភខ្លាំងចំពោះស្ថានភាពរស់នៅ ភាពក្រីក្រ អនាម័យអន់ និងប្រព័ន្ធថែទាំសុខភាពដែលនឹងអាចបាត់បង់ម្ចាស់ការយ៉ាងឆាប់រហ័សបើមិនបិទប្រទេសទាន់ពេលទេនោះ។

ហើយក្រុមអ្នកជំនាញបានព្រមានថា ប្រជាជនឥណ្ឌារហូតដល់ ៥០០ លាននាក់អាចនឹងឆ្លងវីរុសមួយនេះក្នុងរយៈពេលមួយឆ្នាំក្រោយ ដែលអាចនឹងមានមនុស្សស្លាប់ច្រើនជាង ១លាននាក់ក្នុងរយៈពេល ១២ខែបន្ទាប់៕ ប្រភព៖ Daily Mail 

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16