ពលរដ្ឋអាមេរិកដែលចម្លងកូវីដ១៩ទៅអ្នកដទៃដោយចេតនា នឹងមានទោសស្មើភេរវករ

យោងតាមឯកសារមួយផ្ញើចេញដោយក្រសួងយុត្តិធម៌បានឱ្យដឹងថា ពលរដ្ឋអាមេរិកណាដែលចម្លងមេរោគកូរ៉ូណាដល់អ្នកដទៃដោយចេតនាអាចប្រឈមនឹងការចោទប្រកាន់ពីបទអំពើភេរវកម្មសហព័ន្ធ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី២៥មីនា។

ឯកសារ ដែលចុះហត្ថលេខាកាលពីថ្ងៃពុធដោយអគ្គរដ្ឋអាជ្ញារង Jeffrey Rosen និងបានបញ្ជូនទៅពួករដ្ឋអាជ្ញាអាមេរិកនិងប្រមុខអនុវត្តច្បាប់នៅទូទាំងប្រទេស ប្រកាសថា "វីរុសកូរ៉ូណាហាក់បំពេញនូវនិយមន័យច្បាប់ស្តីពីភ្នាក់ងារជីវសាស្ត្រ ក្រោមច្បាប់ 18 U.S.C ដែលមានន័យថា សកម្មភាពបែបនេះអាចជាប់ទាក់ទងនឹងភេរវកម្មរបស់ជាតិ"។

ឯកសារនេះបានបញ្ជាក់បន្ថែមទៀតថា "ការគំរាមកំហែងឬការប៉ុនប៉ងប្រើកូវីដ១៩ ជាអាវុធប្រឆាំងនឹងជនជាតិអាមេរិកនឹងមិនត្រូវអត់ឱនឡើយ" ។

រឿងនេះកើតឡើងខណៈដែលវិបត្តិជំងឺកូវីដ១៩នៅតែបន្តរីករាលដាលពាសពេញប្រទេស ដោយពលរដ្ឋអាមេរិកជាង ៧០.០០០ នាក់ត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ១៩ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ៕ ប្រភព៖ Daily Mail 

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16