ម៉ូតូ២គ្រឿងបើកបុកគ្នារបួសទាំងសងខាងនៅសង្កាត់ព្រែកថ្មី

ភ្នំពេញ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៌មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ​ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០​ វេលាម៉ោង៧ និង១៥នាទីយប់ ត្រង់ចំណុចកែងផ្លូវបេតុង (អ្នកតាវាំង) លើផ្លូវលេខ៣៦៩ភូមិព្រែកថ្មី ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បណ្តាលឱ្យរបួសធ្ងន់២នាក់។ 

សមត្ថកិច្ចនិយាយថា​  ភាគីម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ ១BC.១២៧៩ បើកបរដោយឈ្មោះ ឡៃ ចំរើន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខគ្មាន ផ្លូវលំ ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង (អ្នកតាវាំង) ទិសដៅពីជើងទៅត្បូងរួចបត់ឆ្វេងឆ្លងចូលផ្លូវលេខ៣៦៩ (រងរបួសធ្ងន់) ជិះតែម្នាក់ឯង។ 

លុះដល់ត្រង់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ១.O.៣០៨៨បើកបរដោយឈ្មោះ ឡាំង ចិត្រា ភេទប្រុស អាយុ២៤ មុខរបរកម្មករសំណង់ស្នាក់នៅភូមិដើមពោធិ៍​ ឃុំរមិញ ស្រុកកោះអណ្តែត ខេត្តតាកែវ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៣៦៩ ទិសដៅពីកើតទៅលិច (រងរបួសធ្ងន់) ជិះតែម្នាក់ឯង។ អ្នកបើកបរម៉ូតូទាំងសងខាងចូលទៅសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសមៈទាំង០២នាក់។

បូលិសបានសន្ឋិដ្ឋានថា​ អ្នកបើកបរម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១BC.១២៧៩ បើកបត់ឆ្វេងឆ្លងផ្លូវមិនគោរពសិទ្ធិយានធ្វើដំណើរផ្លូវត្រង់។ 

ករណីខាងលើនេះប៉ូលិសបានយកម៉ូតូទាំង០២គ្រឿងមករក្សាទុកនូវអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីជាបន្ត៕


 

-->
adverise with khmeread