សាកសពជាច្រើនទុកចោលតាមដងផ្លូវក្នុងទីក្រុងរបស់អេក្វាឌ័រ ខណៈអនុប្រធានាធិបតីចេញមកសុំទោសចំពោះការយកសពចេញយឺតយ៉ាវ

សាកសពជាច្រើនបានទុកចោលនៅតាមដងផ្លូវខណៈក្រុមមន្ត្រីកំពុងជួបការលំបាកក្នុងការដោះស្រាយជាមួយករណីស្លាប់ដោយសារកូវីដ១៩នៅក្នុងទីក្រុងមួយរបស់អេក្វាឌ័រ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃចន្ទទី៦មេសា។

សាកសពយ៉ាងតិច ១៥០ នាក់ត្រូវបានទុកចោលលើដងផ្លូវឬរក្សាទុកនៅក្នុងផ្ទះរបស់សាច់ញាតិដ៏សោកសៅនៅទីក្រុង Guayaquil ខណៈជំងឺកាចសាហាវនេះវាយលុកយ៉ាងខ្លាំងក្លានៅក្នុងទីក្រុងកំពុងផែមួយនេះ។ 

សាកសពត្រូវបានដាក់នៅលើចិញ្ចើមថ្នល់ដោយសង្ឃឹមថាអាជ្ញាធរនឹងមកយកសាកសពទៅឆ្ងាយ ប៉ុន្តែការយកសពចេញត្រូវចំណាយពេល៣ថ្ងៃដោយសារតែប្រទេសកំពុងបិទ។ 

ប្រជាជនថែមទាំងបង្ខំចិត្តប្រើឡាំងក្រដាសធ្វើជាមឈូស ខណៈចំនួនអ្នកស្លាប់ផ្លូវការនៅអេក្វាឌ័រមានរហូតដល់ ១៨០ នាក់ និងឆ្លងយ៉ាងតិច ៣៦៤៦ នាក់។ 

អនុប្រធានាធិបតីអេក្វាឌ័រលោក Otto Sonnenholzner បានសុំទោស ក្រោយប្រជាជនបង្ហោះរូបភាពនិងវីដេអូនៃសាកសពទាំងនោះនៅលើបណ្តាញសង្គម។ 

អាជ្ញាធរបានប្រមូលសាកសព ១៥០ នាក់នៅដើមសប្តាហ៍នេះ ប៉ុន្តែមិនបានបញ្ជាក់ថាតើអ្នកស្លាប់ប៉ុន្មាននាក់ជាជនរងគ្រោះដោយសារកូវីដ១៩នោះទេ៕ ប្រភព៖ Daily Mail

 

-->
adverise with khmeread