សត្វបោះបង់ចោលរាប់រយក្បាលងាប់នៅផ្សារលក់សត្វចិញ្ចឹមនៅប៉ាគីស្ថាន

សត្វឆ្មា ឆ្កែ និងទន្សាយរាប់រយក្បាល ដែលគេបោះបង់ចោល នៅពេលទីក្រុងងធំបំផុតរបស់ប៉ាគីស្ថានបិទទ្វារ ត្រូវបានគេប្រទះឃើញងាប់នៅក្នុងផ្សារលក់សត្វចិញ្ចឹម ដែលប្រញាប់បិទដោយសារកូវីដ១៩រីករាលដាល។

សត្វដែលនៅរស់រានមានជីវិតនៅផ្សារ Empress Market របស់ទីក្រុង Karachi ត្រូវបានគេជួយសង្គ្រោះ បន្ទាប់ពីពួកសកម្មជនបានអំពាវនាវដល់អាជ្ញាធរសម្រាប់ការចូលទៅជួយ។

ដោយបិទទីក្រុងរយៈពេល ២សប្ដាហ៍ Ayesha Chundrigar អាចឮសំឡេងសត្វយំចេញពីហាងនោះ ដែលផ្ទុកសត្វចិញ្ចឹមប្រមាណជិត ១ ពាន់ក្បាល។

Chundrigar ដែលជាអ្នកបើកអង្គភាព​ ACF Animal Rescue ប្រាប់ AFP ថា "នៅពេលយើងចូលទៅខាងក្នុង ភាគច្រើននៃពួកវាបានងាប់ប្រហែល ៧០ ភាគរយ។ សាកសពរបស់ពួកវាបានដេកនៅលើដី។ វាពិតជារន្ធត់ណាស់ ខ្ញុំមិនអាចពណ៌នាបានទេ" ។

ដោយឃ្លានផង និងជាប់ក្នុងទ្រុងគ្មានពន្លឺ ឬខ្យល់ សត្វដែលនៅរស់អង្គុយក្នុងចំណោមខ្មោចសត្វគ្នាវាទាំងញ័រទទ្រើក៕ ប្រភព៖ channelnewsasia


 

-->
adverise with khmeread