ធ្លាយហ្គាស់បណ្តាលឱ្យឆេះហាងធ្វើនំប៉ាវ សមត្ថកិច្ចជួយទាន់ពេលវេលា

ភ្នំពេញ ៖ មានករណីធ្លាយហ្គាស់បណ្តាលឱ្យឆេះហាងធ្វើនំប៉ាវ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ និង៥០នាទីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុច ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ ហើយត្រូវបានកម្លាំងប៉ូលិសពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍តាន់ ពេលវេលាមិនខូចខាតធ្ងន់ធ្ងរ និងមានមនុស្សរងគ្រោះថ្នាក់ឡើយ។

ប៉ូលិសពន្លត់អគ្គិភ័យបានឱ្យដឹងបឋមថា ម្ចាស់ផ្ទះ ឈ្មោះ សេង សុភា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ លក់ដូរ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ។ មូលហេតុធ្លាយហ្គាសបណ្តាលឱ្យឆេះខូចខាត ម៉ាស៊ីនចំហុយនំប៉ាវ, ម៉ាស៊ីនត្រជាក់១ និងទូទឹកកក១។

ភ្លាមៗនោះប៉ូលិសបានបញ្ជូនឡានពន្លត់អគ្គិភ័យមក៤គ្រឿង ប្រើប្រាស់អស់២ឡានហើយបាន ពន្លត់ម៉ោង៣.១០នាទីថ្ងៃដដែល ហើយពុំមានមនុស្សរងគ្រោះថ្នាក់ឡើយ៕

adverise with khmeread