រយៈពេល២ថ្ងៃសមត្ថកិច្ចឃាត់មនុស្ស២០នាក់ពាក់ព័ន្ធគ្រឿងញៀននៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖​ ក្នុងរយៈពេល ០២ថ្ងៃ គឺគិតពីថ្ងៃទី ២០ដល់ថ្ងៃទី ២២ កម្លាំងប៉ូលិសប្រឆាំងបទល្មើសគ្រឿងញៀនខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបបានអ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកជួញដូរ ក្នុងស្រុកសាមគ្គឺមានជ័យ២០ នាក់ ក្នុងនោះមានចាប់តាមដីកានិងបទល្មើសជាក់ស្ដែង។

ប៉ូលិសខេត្តកំពង់ឆ្នាំងមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណពួកគេនៅឡើយ​ និងបានរឹបអូសយកវត្ថុតាង ដែលមាម៉ូតូ ១៣គ្រឿង មនុស្ស ២០ នាក់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន រួមទាំងគ្រឿងញៀនមួយចំនួន។ 

ប៉ូលិសបន្តថា​ ករណីបង្ក្រាបការជួញដូរគ្រឿងញៀននេះ មហាជននៅក្នុងខេត្តកំពង់ឆ្នាំង បានសាទរចំពោះលោក អ៊ិត សុធា ព្រះរាជអាជ្ញា អយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការប៉ូលិសខេត្តកំពង់ឆ្នាំង ដែលបានសហការ ដឹកនាំបង្ក្រាប គ្រឿងញៀន រួមទាំងបទល្មើសមួយចំនួនទៀត នៅក្នុងខេត្តកំពង់ឆ្នាំង មានការថយចុះ គួរឱ្យកត់សម្គាល់​។

ជាចុងក្រោយលោកក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ សិស្សានុសិស្ស រួមទាំងក្រុមយុវជនទាំង ឡាយ សូ​មចៀសឱ្យឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនជាអាវុធបំផ្លាញអនាគតបំផ្លាញប្រទេសជាតិ និងគ្រួសារខ្លួនឯង៕

adverise with khmeread