ប៉ូលិសស្រុកព្រៃកប្បាស ឃាត់ខ្លួនបុរសម្នាក់តាមដីកាពីបទលួច

តាកែវ ៖ កម្លាំងប៉ូលិសជំនាញស្រុកព្រៃកប្បាស បានបង្ក្រាបតាមដីកាបង្គាប់ចាប់នាំខ្លួន ឃុំខ្លួន ១ករណីឃាត់ខ្លួនជនត្រូវចោទម្នាក់ នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។ 

ប៉ូលិសនិយាយថា​ ជនជាប់ចោទ​ឈ្មោះ ជៀប វណ្ណៈ ភេទប្រុស អាយុ​២៦ឆ្នាំ រស់នៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ចាប់តាមដីកាលេខ១៥៣/០៩១៧ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ពី ពីបទអំពើលួចប្រព្រឹត្តនៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត៕


 

adverise with khmeread