តាំងពីមានរថយន្តប្រើមក លោកអ្នកមិនទាន់ដឹងល្បិចថែទាំទាំង ៤ យ៉ាងនេះទេ!

លោកអ្នកតែងបោសសម្អាតផ្ទះជាប្រចាំ តែចំពោះរថយន្ត លោកអ្នកមិនសូវបានលាងសម្អាតវាញឹកញាប់ដូចផ្ទះនោះទេ។ ជាការពិត លោកអ្នកអាចសម្អាតរថយន្តបានយ៉ាងងាយស្រួលមិននឹកស្មានដល់ ជាមួយល្បិច៤យ៉ាងខាងក្រោមនេះ ដូច្នេះមិនបាច់រវល់តាមថែវាញឹកញាប់ដូចបោសជូតផ្ទះក៏បានដែរ។

១. សម្អាតផ្ទៃតាប្លូឱ្យភ្លឺរលើបរលោងជាមួយ Vaseline 
ដាក់ Vaseline បន្តិចលើក្រណាត់ រួចជូតលើផ្ទៃតាប្លូវ ងាយៗមែនទែន។

២. សម្អាតចង្កៀងរថយន្តជាមួយថ្នាំដុសធ្មេញ
បើចង្កៀងរថយន្តលោកអ្នកមើលទៅរាងស្រអាប់លឿងៗ ជួសជុលវាជាមួយថ្នាំដុសធ្មេញ។ ប៉ាតថ្នាំដុសធ្មេញលើចង្កៀងឱ្យសព្វរួចទុកចោល១៥នាទី។ បន្ទាប់មកយកក្រណាត់ស្អាតជូត ហើយលាងទឹកចេញជាការស្រេច។ 

៣. កម្ចាត់ស្នាមប្រឡាក់ក្នុងរថយន្តដោយប្រើម្សៅ Baking Soda
ប្រសិនបើលោកអ្នកធ្វើឱ្យកំពប់ភេសជ្ជៈអ្វីមួយប្រឡាក់ប្រតាកក្នុងរថយន្ត សូមកុំបារម្ភ សម្អាតវាជាមួយម្សៅ Baking Soda។ ដួសម្សៅនេះ ៣ ស្លាបព្រាកាហ្វេដាក់ចូលក្នុងចានចង្កឹះមួយ ហើយលាយទឹកខ្មេះ១ស្លាបព្រាបាយ។ លាយវាចូលគ្នាឱ្យសព្វក្លាយជាល្បាយប៉ិៗ ហើយយកច្រាស់ដុសធ្មេញលែងប្រើណាមួយមកបៀកល្បាយនោះទៅត្រដុសលើស្នាមប្រឡាក់ ហើយទុកចោលបួនប្រាំនាទីរហូតវាស្ងួត។ រួចហើយយកម៉ាស៊ីនបូមដីមកបូមយកកម្ទេចកម្ទីម្សៅចេញជាការស្រេច។

៤. កញ្ចក់មានស្នាមប្រឡាក់ដុសមិនចេញ ប្រើស្រា Vodka

adverise with khmeread