ចិនកំពុងផលិតកប៉ាល់ចិញ្ចឹមត្រីធំបំផុតលើពិភពលោកដើរដោយថាមពលអគ្គិសនីដើម្បីផ្គត់ផ្គង់គ្រឿងសមុទ្រថ្លៃៗនៅលើទីផ្សារ

ប្រទេសចិនកំពុងកសាងកប៉ាល់ចិញ្ចឹមត្រីនៅឯនាយសមុទ្រដ៏ធំបំផុតរបស់ពិភពលោក ក្នុងគោលបំណងបំពេញតម្រូវការចំណីអាហារតាមរបៀបការពារបរិស្ថាន។

នាវាជលវប្បកម្មដែលមានទទឹង ៤៥ម៉ែត្រនិងបណ្តោយ ២៤៩ម៉ែត្រនេះ កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុនផលិតនាវាគ្រប់គ្រងដោយរដ្ឋធំបំផុត China State Shipbuilding Corporation នៅឯផែសាងសង់និងជួសជុលនាវារបស់ខ្លួនក្នុងទីក្រុង Qingdao ខេត្តសានទុង និងគ្រោងសង់រួចនៅខែមីនាឆ្នាំ២០២២។

ជាមួយនឹងការផ្លាស់ទីនៃទម្ងន់ជាង ១០០.០០០តោនរបស់វា វានឹងត្រូវបានបំពាក់ដោយប្រព័ន្ធរុញច្រានដើរដោយអគ្គីសនីទាំងអស់ ហើយមានល្បឿនអតិបរមា ១៨,៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រុមហ៊ុននិយាយថា កប៉ាល់នេះនឹងត្រូវបំពាក់ដោយស៊ីទែនចិញ្ចឹមត្រឹមទំហំ ៨០.០០០ ម៉ែត្រគូប និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលគ្រប់គ្រងសីតុណ្ហភាព ហើយនឹងចិញ្ចឹមភាគច្រើនជាប្រភេទសត្វមានតម្លៃខ្ពស់ដូចជា ត្រីស្រកីលឿងធំៗ (Yellow Croaker) ត្រី Grouper និងត្រីសាម៉ុងអាត្លង់ទិក៕ 

adverise with khmeread