Dennis Bergkamp មានគម្រោងត្រឡប់មកចូលរួមបង្វឹកនៅក្លឹប Arsenal វិញបើឱកាសមកដល់

    អតីតវីរបុរសក្លឹប Arsenal លោក Dennis Bergkamp បានបង្ហើបប្រាប់ថា លោកនឹងបើកចិត្តទទួលយកការវិលត្រឡប់ទៅកាន់ក្លឹបនេះវិញ ក្នុងឋានៈជាផ្នែកមួយនៃក្រុមការងារបង្វឹក។
    Dennis គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឆ្នើមរបស់ក្រុម Arsenal  ហើយរកបាន១២០គ្រាប់ចន្លោះពីឆ្នាំ១៩៩៥ដល់ឆ្នាំ២០០៦ កីឡាកររូបនេះបានលើកពានជើងឯកលីកបីលើកនិងពាន FA Cups បីលើកផងដែរ។
    បន្ទាប់ពីចូលនិវត្តពីអាជីពបាល់ទាត់ មានការផ្តល់ឱកាសឲ្យអតីតកីឡាកររូបនេះត្រឡប់មកចូលរួមជាមួយក្លឹបនេះវិញ ប៉ុន្តែ Dennis ចង់ចំណាយពេលជាមួយគ្រួសារ។
    ក្រោយមកអតីតកីឡាករវ័យ៥១ឆ្នាំរូបនេះបានឈានជើងចូលប្រឡូកក្នុងអាជីពបង្វឹក ហើយបានក្លាយជាជំនួយការរបស់ក្រុម Ajax មុនពេលត្រូវបានបណ្តេញចេញពីតួនាទីកាលពីខែធ្នូឆ្នាំ២០១៧។
    Dennis មិនបានចូលរួមការងារបង្វឹកចាប់តាំងពីពេលនោះមក ប៉ុន្តែថា ក្លឹប Arsenal នៅតែជាគោលដៅដ៏ល្អសម្រាប់ការវិលត្រឡប់។ លោកបាននិយាយថា “នៅពេលវេលាល្អមកដល់ ខ្ញុំនឹងវិលត្រឡប់មកវិញដោយមានតួនាទីនៅក្លឹបណាមួយ”៕
 

-->
adverise with khmeread