ក្រុមហ៊ុនយូនីលឹវើប្រកាសតែងតាំងជនជាតិខ្មែរដំបូងគេបង្អស់ជាអគ្គនាយកក្រុមហ៊ុនប្រចាំប្រទេសកម្ពុជានិងឡាវ

ភ្នំពេញ ថ្ងៃទី២៦ខែមករា ឆ្នាំ២០២១៖ ក្រុមហ៊ុន យូនីលឹវើសំរេចប្រកាសតែងតាំងលោកលី សុធូអ្នកដឹកនាំផ្នែកអភិវឌ្ឍន៍អតិថិជនជាអគ្គនាយកក្រុមហ៊ុនប្រចាំប្រទេសកម្ពុជានិងឡាវចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០២១នេះតទៅ។ លោកលីសុធូគឺជាជនជាតិខ្មែរដំបូងគេបង្អស់ដែលត្រូវបានតែងតាំងជាអគ្គនាយកក្រុមហ៊ុនក្នុងការដឹកនាំប្រតិបត្តិការទាំងក្នុងប្រទេសកម្ពុជានិងប្រទេសឡាវ។
លោក Alejandro (Doy) Concha អគ្គនាយកក្រុមហ៊ុន យូនីលឹវើ ប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និង ឡាវ បានមានប្រសាសន៍ថា“ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានតែងតាំងលោកលីសុធូដែលជាជនជាតិខ្មែរដំបូងគេនូវមុខតំណែងកំពូលមួយនេះ។លោកបន្តទៀតថាក្រុមហ៊ុនយូនីលឹវើ ក៏មានបុគ្គលិកមានទេពកោសល្យជាច្រើនទៀតនៅក្នុងប្រទេសដែលត្រូវបានតែងតាំងក្នុងមុខតំណែងជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនហើយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមាន៨១% ជាបុគ្គលិកក្នុងស្រុកដែលក្នុងនោះ៦៣%ជាបុគ្គលិកស្រ្តី។ការតែងតាំងនេះបានបញ្ជាក់បន្ថែមទៀតអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនយូនីលឹវើក្នុងការផ្តល់ឱកាសសម្រាប់បុគ្គលិកដែលមានទេពកោសល្យក្នុងស្រុក។លោកលីសុធូជាអ្នកដឹកនាំប្រកបដោយក្តីមេត្តាហើយខ្ញុំជឿជាក់ថាលោកនឹងដឹកនាំក្រុមហ៊ុននិងក្រុមកាងារដ៏គួរឲ្យស្ញប់ស្ងែងនិងមានទេពកោសល្យមួយនេះឈានទៅដល់កម្រិតខ្ពស់មួយទៀត”។

លោក លី សុធូ គឺជាអ្នកដឹកនាំផ្នែកអភិវឌ្ឍន៍អតិថិជនដែលមានបទពិសោធន៍ជិត ១៥ ឆ្នាំជាមួយក្រុមហ៊ុនយូនីលឹវើ។ គាត់បានចាប់ផ្តើមអាជីពដំបូងជាមួយក្រុមហ៊ុននៅក្នុងផ្នែកទីផ្សារក៏ដូចជាក្នុងផ្នែកអភិវឌ្ឍន៍អតិថិជនដែលរួមមានជំនាញជាច្រើនដូចជា ពាណិជ្ជកម្មទីផ្សារទូទៅពាណិជ្ជកម្មទីផ្សារទំនើបទីផ្សារពាណិជ្ជកម្មនិងប្រតិបត្តិការលក់ជាដើម។ ចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១២ លោកក៏ធ្លាប់បានបម្រើការជាប្រធានផ្នែកទីផ្សារពាណិជ្ជកម្មនិងពាណិជ្ជកម្មទីផ្សារទំនើបនៅប្រទេសកម្ពុជានិងមីយ៉ាន់ម៉ាផងដែរ។លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍បុគ្គលិក និងអាជីវកម្មនៅក្នុងប្រទេសកម្ពុជានិងមីយ៉ាន់ម៉ា។

ក្នុងតួនាទីជាប្រធានផ្នែកអភិវឌ្ឍន៍អតិថិជននាពេលកន្លងមកលោកបានអភិវឌ្ឍន៍ធនធានមនុស្សផ្នែកលក់និងបង្កើតបណ្តាញបែងចែកនិងលក់ទូទាំងប្រទេសយ៉ាងជោគជ័យ និងមានសក្តានុពលបំផុត ដែលផ្តល់ឲ្យក្រុមហ៊ុនយូនីលឹវើ នូវអត្ថប្រយោជន៍ប្រកួតប្រជែងដ៏ធំនៅក្នុងទីផ្សារប្រទេសកម្ពុជា។លោកក៏បានដាក់ចេញនូវកម្មវិធីអប្សរា (Apsara Program) ជាកម្មវិធីSelling with Purposeដែលបានឈ្នះពានរង្វាន់ពិភពលោកGlobal Selling with Purpose Award កាលពីឆ្នាំ២០១៨៕

ក្រុមហ៊ុនយូនីលឹវើ (ខេមបូឌា)លីមីតធីតត្រូវបានចុះបញ្ជីជាផ្លូវការនៅក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០០៣។ ហើយកាលពីថ្ងៃទី១១ ខែសីហាឆ្នាំ២០១៥ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានទទួលស្គាល់ជាផ្លូវការក្រុមហ៊ុនយូនីលឹវើ (ខេមបូឌា) លីមីតធីតជាសមាជិកក្រុមធុរកិច្ចល្អបំផុតនៅកម្ពុជា។ យូនីលឹវើទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូលនិងចែកចាយផលិតផលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជានិយោជកយើងបានដាក់អាទិភាពលើ“ប្រជាជនរបស់យើង” និង“សហគមន៍របស់យើង”។

ក្នុងរយៈពេល១៧ឆ្នាំនៅកម្ពុជា ក្រុមហ៊ុន យូនីលឹវើបានបម្រើផលិតផលជាច្រើនដល់អតិថិជនកម្ពុជាចំនួនជាង១៦ លាននាក់។អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានទទួលស្គាល់ក្រុមហ៊ុនយូនីលឹវើ(ខេមបូឌា) លីមីតធីត ថាជាធុរជនល្អបំផុតចាប់តាំងពី ឆ្នាំ២០១៥ មក។ក្រុមហ៊ុនយូនីលឹវើ(ខេមបូឌា) លីមីតធីតបានឈ្នះពានរង្វាន់និយោជកឆ្នើមនៅកម្ពុជារយៈពេល៤ឆ្នាំជាប់ៗគ្នា ដែលនេះសបញ្ជាក់ឲ្យឃើញថាក្រុមហ៊ុននេះគឺជានិយោជកដែលជាទីពេញចិត្តនៅក្នុងប្រទេស។

អំពីក្រុមហ៊ុនយូនីលឹវើ

យូនីលឹវើគឺជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេមួយរបស់ពិភពលោក លើផលិតផលថែរក្សាសម្រស់ ផលិតផលប្រើប្រាស់ក្នុងផ្ទះបាយ ផលិតផលអាហារ និង ភេសជ្ជៈ ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសចំនួន ១៩០ ជុំវិញពិភពលោក ហើយផលិតផលទាំងនោះបានទៅដល់ដៃអ្នកប្រើប្រាស់ប្រមាណ ២,៥ ប៊ីលាននាក់ក្នុង១ថ្ងៃៗ។ យើងមានបុគ្គលិកនិយោជិត ១៥០,០០០នាក់ និង បានបង្កើតការលក់នូវទឹកប្រាក់ចំនួន ៥២ ប៊ីលានអឺរ៉ូ (ប្រហែល ៦៣,២៥ ប៊ីលានដុល្លារ) កាលពីឆ្នាំ ២០១៩។ ប្រមាណជាង ៥០% នៃមូលដ្ឋានរបស់យូនីលឹវើគឺស្ថិតនៅក្នុងទីផ្សារប្រទេសកំពុងអភិវឌ្ឍ និង ប្រទេស   អភិវឌ្ឍ។ យូនីលឹវើ មានប្រមាណ ៤០០យីហោមុខទំនិញដែលត្រូវបានរកឃើញនៅតាមផ្ទះទូទាំងពិភពលោករួមមានម៉ាក Dove, Knorr, Dirt Is Good, Rexona, Hellmann’s, Lipton, Wall's, Lux, Magnum, Axe, Sunsilkនិង Surf  ជាដើម។

ផែនការការរស់នៅប្រកបដោយនិរន្តរភាពរបស់យូនីលឹវើ(USLP) គាំទ្រយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ហើយប្តេជ្ញាថា៖
-    នឹងជួយប្រជាជនជាង១ប៊ីលាននាក់ ដើម្បីលើកកម្ពស់សុខភាព និង សុខុមាលភារបស់
ពួកគេ ត្រឹមឆ្នាំ២០២០។
-    កាត់បន្ថយឲ្យបានពាក់កណ្តាលនូវផលប៉ះពាល់បរិស្ថានពីផលិតផលរបស់យើងនៅ
ត្រឹមឆ្នាំ២០៣០។
-    លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់នៅឆ្នាំ ២០២០ ។

USLP បង្កើតគុណតម្លៃដោយជំរុញកំណើន និង ការជឿទុកចិត្ត កាត់បន្ថយការចំណាយ និង ហានិភ័យ។  ម៉ាកផលិតផលចាំបាច់ Sustainable Living Brands របស់យើងជម្រុញការលក់បាន៧៨% និង លក់បាន៧៥%កាលពីឆ្នាំ២០១៩។ 

ចាប់តាំងពីឆ្នាំ២០១០មក យើងបាននិងកំពុងធ្វើសកម្មភាពតាមរយៈគម្រោងជីវិតរស់នៅប្រកបដោយ និរន្តរភាពរបស់យូនីលឹវើ ដើម្បីជួយប្រជាជនជាង១ប៊ីលាននាក់ដើម្បីលើកកម្ពស់សុខភាពនិងសុខុមាលភាពរបស់ពួកគេ កាត់បន្ថយឲ្យបានពាក់កណ្តាលនូវផលប៉ះពាល់បរិស្ថានពីផលិតផលរបស់យើង និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ ដូចដែលអាជីវកម្មរបស់យើងបានរីកចម្រើន។ យើងបានធ្វើវឌ្ឍនភាពគួរឱ្យកត់សម្គាល់រួចហើយ និង បន្តពង្រីកមហិច្ឆតារបស់យើង ដូចដែលថ្មីៗនេះ យើងប្តេជ្ញាធានាថា       ការវេចខ្ចប់ផ្លាស្ទិចរបស់យើង ១០០%អាចប្រើឡើងវិញបាន អាចកែច្នៃឡើងវិញបាន ឬ អាចធ្វើជីកំប៉ុសបាននៅឆ្នាំ២០២៥។ ខណៈពេលដែលនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើយើងមានមោទនភាពដែលត្រូវបានទទួលស្គាល់នៅក្នុង ឆ្នាំ២០១៩ ក្នុងនាមជាក្រុមហ៊ុនដែលមានភាពជាមេដឹកនាំនៅក្នុងសន្ទស្សន៍ចីរភាព របស់ Dow Jones Sustainability Index និង ត្រូវបានចាត់ចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូល១០ឆ្នាំជាប់ៗគ្នានៅក្នុងការស្ទាបស្ទង់មតិរបស់ GlobeScan/SustainAbility Global Corporate Sustainability Leaders។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនយូនីលីវើ និង ម៉ាកផលិតផលរបស់យើងខ្ញុំ សូមចូលទៅកាន់គេហទំព័រ www.unilever.com ។ 
សម្រាប់ព័ត៌មានបន្ថែមស្តីពី USLP សូមចូលទៅកាន់ www.unilever.com/sustainable-living/


សម្រាប់ការសាកសួរព័ត៌មាន 
លោកស្រី លឹម វួចហ៊ាង ប្រធានផ្នែកកិច្ចការទំនាក់ទំនង
អ៊ីមែល -
[email protected]
ទូរស័ព្ទ - ០១៧ ៤៦៦ ៥០៣
 

-->
adverise with khmeread
PR