ឆ្នាំ ២០២០ ជាឆ្នាំកាចសាហាវបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក មានអ្នកស្លាប់ដល់ទៅជាង ៣,២ លាននាក់ ដោយសារកូវីដនិងកត្តាដទៃទៀត

តួលេខបឋមបង្ហាញបានថា ឆ្នាំ ២០២០ គឺជាឆ្នាំកាចសាហាវបំផុតក្នុងប្រវត្តិសាស្រ្តអាមេរិក។

មនុស្សស្លាប់រហូតដល់ ៣.២៦០.៣៩៧ នាក់មិនធ្លាប់មានពីមុនមកកាលពីឆ្នាំមុន ត្រូវអ្នកជំនាញផ្នែកសុខភាពសាធារណៈនិយាយថាគឺដោយសារកូវីដ១៩ និងការប្រើថ្នាំហួសកម្រិត។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) បានឱ្យដឹងថា តួលេខនោះគឺមានប្រហែល ១៥ ភាគរយខ្ពស់ជាងជនជាតិអាមេរិកស្លាប់ចំនួន ២.៨៣៥.៥៣៣ នាក់ក្នុងឆ្នាំ ២០១៩ ។

លើសពីនេះទៅទៀត ទិន្នន័យដំបូងបង្ហាញថា ខែមេសាឆ្នាំ ២០២០ គឺជាខែដែលមានចំនួនមនុស្សស្លាប់ច្រើនជាងគេបំផុតរហូតដល់ ៣២២.០០០ នាក់ គឺជិត ១០ ភាគរយនៃចំនួនអ្នកស្លាប់ទាំងអស់ក្នុងឆ្នាំ ២០២០។

ក្នុងចំណោមឆ្នាំដ៏ប្រល័យផ្សេងទៀតក្នុងប្រវត្តិសាស្ត្រអាមេរិករួមមាន ការស្លាប់ ១.៤៣០.០៧៩ នាក់ក្នុងឆ្នាំ ១៩១៨ ដែលជាឆ្នាំនៃជំងឺរាតត្បាត ផ្តាសាយអេស្ប៉ាញនិងចុងបញ្ចប់នៃសង្គ្រាមលោកលើកទីមួយ, ស្លាប់ ១.៤៥៩.៥៤៤ នាក់ក្នុងឆ្នាំ ១៩៤៣ ដែលជាឆ្នាំអាក្រក់បំផុតនៃសង្គ្រាមលោកលើកទី ២ និងស្លាប់ ១.៩៣០.០៨២ នាក់ក្នុងឆ្នាំ ១៩៦៨ ក្នុងសម័យសង្គ្រាមវៀតណាម៕ ប្រភព ៖ Daily Mail

-->
adverise with khmeread