ការសិក្សារកឃើញថា បក្សីចងចាំទីកន្លែងវាច្បាស់ដូចថ្ងៃ ព្រោះប្រៀបបីដូចជាមានប្រព័ន្ធនាំទិសផ្អែកលើផ្កាយរណបបំពាក់ក្នុងខ្លួនវាយ៉ាងអ៊ីចឹង

ការសិក្សាមួយបានបង្ហាញថា នៅពេលសត្វបក្សីដែលធ្វើបំលាស់ទីឆ្ងាយវង្វេងផ្លូវ ពួកវាអាច "អាន" សញ្ញាដែនម៉ាញេទិចរបស់ផែនដីបានយ៉ាងល្អដើម្បីស្វែងរកផ្លូវរបស់ពួកវាត្រឡប់មកកន្លែងដើមម្តងទៀត។

ក្រុមអ្នកស្រាវជ្រាវមកពីចក្រភពអង់គ្លេសបានបានព្រលែងចាបព្រៃអឺរ៉ាស៊ីទៅកាន់ដែនម៉ាញេទិចក្លែងក្លាយមួយដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីផ្លូវធម្មតារបស់ពួកវាដើម្បីមើលថាតើពួកវានឹងមានប្រតិកម្មយ៉ាងដូចម្តេច។

ទោះបីជាមានចម្ងាយឆ្ងាយពីទីតាំងជាក់ស្តែងរបស់វាយ៉ាងណាក៏ដោយ ក៏បក្សីនេះនៅតែហោះទៅរកដែនម៉ាញ៉េទិចក្លែងក្លាយនោះបាន។

នេះបង្ហាញឱ្យឃើញថាបក្សីប្រើដែនធរណីមាត្រនេះជាវិធីសាស្រ្តចម្បងរបស់ពួកវាក្នុងការធ្វើដំណើរផ្លូវឆ្ងាយទៅទីតាំងដែលមិនធ្លាប់ស្គាល់ ជាហេតុអនុញ្ញាតឱ្យពួកវារកទិសត្រឹមត្រូវត្រឡប់មកទីតាំងដើមវិញបាន ប្រសិនបើចាំបាច់។

នៅពេលព្រលែងចាបទាំងនោះទៅក្នុងព្រៃក្នុងប្រទេសអូទ្រីស ក្រុមអ្នកស្រាវជ្រាវបានឱ្យចាបទាំងនោះទៅស្គាល់ដែនម៉ាញ៉េទិចក្លែងក្លាយមួយនៅរុស្ស៊ីស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ ហើយចាបទាំងនោះនៅតែអាចហោះចេញទៅរកឃើញដែននោះនៅរុស្ស៊ីបានដដែល៕ ប្រភព ៖ Daily Mail

-->
adverise with khmeread