មិត្តភក្តិឆ្ងល់នុះឆ្ងល់ ម៉េចក៏អាម៉ាកវាមិនដែលឈ្លោះជាមួយប្រពន្ធសោះរៀបការហើយរាប់ឆ្នាំ...ដាច់ចិត្តសួរឱ្យអស់ចិត្ត បានចម្លើយវិញញាក់សាច់!

សំណើច ៖ ប្តីប្រពន្ធមួយនេះមិនដែលចេះឈ្លោះគ្នាម្តងណាឡើយ។ ដល់ថ្ងៃមួយ មិត្តភក្តិសួរថា "ម៉េចនឹងអាចទៅរួច?"។ 

ប្តីនោះតបវិញថា "ថ្ងៃមួយ ពួកយើងបានទៅជិះសេះ ហើយសេះបានទម្លាក់នាងចេញពីខ្នងវា ហើយនាងបានអង្អែលក្បាលវាថា មិនអីទេ វាជាលើកទីមួយរបស់ឯង។ បន្ទាប់មក សេះនោះបានទម្លាក់នាងជាលើកទីពីរ ហើយនាងនិយាយថា មិនអីទេ វាជាលើកទីពីររបស់ឯង។ ហើយសេះនោះបានទម្លាក់នាងជាលើកទីបី នាងក៏ដកកាំភ្លើងបាញ់វាងាប់តែម្តង។ ឃើញចឹង ខ្ញុំក៏ស្រែកគំហ៊កដាក់នាងថា ម៉េចក៏ឃោរឃៅម៉្លេះអូនឯង ដាច់ចិត្តលើកដៃសម្លាប់សេះចឹង!"។ 

នាងតបវិញថា "នេះជាលើកទីមួយរបស់បងឯង!"៕

-->
adverise with khmeread