ប្រសិនបើអ្នកជាមនុស្សខ្ពស់ស្រឡះ ការហាត់ប្រាណយករាងស្អាតពេក បង្កបញ្ហាដល់សុខភាពទៅវិញទេ

តើអ្នកអាចហាត់ប្រាណយករាងឱ្យស្អាតពេកបានទេ? សំណួរនេះស្តាប់ទៅដូចមិនទំនងទេ ប៉ុន្តែតាមពិតអ្នកអាចមានរឿងមិនល្អទៅវិញទេ​បើហាត់ប្រាណខ្លាំងពេកដើម្បីបានរាងស្អាត ជាពិសេសសម្រាប់អ្នកមានកម្ពស់ខ្ពស់។

ហើយវាអាចជាការពិតជាពិសេសនៅពេលនិយាយអំពីហានិភ័យនៃការវិវត្តទៅជាជំងឺបេះដូងទូទៅមួយហៅថា ជំងឺបេះដូង Atrial Fibrillation (AF) ដែលប៉ះពាល់ដល់មនុស្សប្រហែល ១,៥ លាននាក់នៅក្នុងចក្រភពអង់គ្លេស។ វាជាជំងឺចង្វាក់បេះដូងមួយប្រភេទ ដែលធ្វើឱ្យចង្វាក់បេះដូងលោតមិនទៀងទាត់និងលោតញាប់ខុសពីធម្មតា ដោយបណ្តាលឱ្យវិលមុខ ដង្ហើមខ្លី និង ហត់ខ្លាំង។

ប្រសិនបើទុកចោលមិនព្យាបាល ស្ថានភាពនេះអាចបណ្តាលឱ្យមានជំងឺខ្សោយបេះដូងនិងដាច់សរសៃឈាមខួរក្បាល។ វាត្រូវបានបង្កឡើងដោយបន្ទុកអគ្គិសនីមិនទៀងទាត់នៅក្នុងប្រអប់ខាងលើនៃបេះដូង (Atria) ដែលរំខានដល់ចង្វាក់បេះដូង។

ជំងឺ AF កើតឡើងចំពោះមនុស្សខ្ពស់គ្រប់វ័យ។ កត្តាហានិភ័យរួមមានសម្ពាធឈាមខ្ពស់ បញ្ហាសន្ទះបេះដូង ការស្ទះសរសៃឈាម ការសេពគ្រឿងស្រវឹងច្រើនពេកនិងប្រតិកម្មខ្លាំងពេកនៃក្រពេញទីរ៉ូអ៊ីត ដែលទាំងអស់នេះធ្វើឱ្យបេះដូងធ្វើការងារកាន់តែពិបាក។

ការហាត់ប្រាណល្មមៗនឹងជួបទប់ស្កាត់ជំងឺ AF នេះបាន គួបផ្សំជាមួយការបន្ថយទម្ងន់និងបន្ថយសម្ពាធឈាមផងដែរ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread